ពហុកីឡដ្ឋានជាតិអូឡាំពិកប្រែហើយ

  • 2021-05-04 09:53:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពហុកីឡដ្ឋានជាតិអូឡាំពិកប្រែហើយ អាចថាប្រែ១៨០ដឺក្រេ។ ធ្លាប់តែជាកន្លែងប្រកួតកម្មវិធីកីឡាចម្រុះតូចធំគ្រប់ប្រភេទ ធ្លាប់តែជាកន្លែងការជួបជុំរបស់មហាជនទូទៅដើរហាត់ប្រាណ ព្រឹក ល្ងាច តែពេលនេះបានប្រែក្លាយជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលមានគ្រែសម្រាករាប់រយគ្រែក្នុងពេលជំងឺកូវីដ-១៩ កំពុងដែលរីករាលដាលគ្រប់ទីកន្លែងនៅភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីនៅទូទាំងប្រទេសនៅព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះមានចំនួនសរុប ៩៣៨នាក់ទៀត ជាសះស្បើយ ៣៦១នាក់ និងស្លាប់ ១នាក់ គិតត្រឹមថ្ងៃនេះដែរនៅទូទាំងប្រទេសមានអ្នកឆ្លងសរុប ១៦២៩៩នាក់ អ្នកជាសះស្បើយ ៥៧៩១នាក់ អ្នកកំពុងព្យាបាល ១០៣៩៤នាក់ និងមានអ្នកស្លាប់សរុប ១០៧នាក់។

ខាងក្រោមនេះជារូបទិដ្ឋភាពជុំវិញនៃពហុកីឡដ្ឋានជាតិអូឡាំពិកក្លាយជាកន្លែងសម្រាកព្យាបាលអ្្នកជំងឺកូវីដ-១៩ព្រឹកថ្ងៃទី៤ ឧសភា ឆ្នាំ២០២១នេះ៖

អត្ថបទ៖ យ៉ន សូវៀត

អត្ថបទថ្មី
;