Honda ចេញគំរូឡាន SUV ៧កៅអីតម្លៃសមរម្យថ្មី ប្រជែង Toyota Rush

  • 2021-05-06 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Honda Indonesia ទើបតែបានប្រកាសចេញនូវគំរូរថយន្តថ្មី ម៉ូដែល N7X (New 7-Seater eXcitement) នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានផលិតដោយក្រុមហ៊ុន Honda R&D Asia-Pacific។

គំរូរថយន្ត Honda N7X នេះ គឺជា SUV ៧កៅអី ដែលនឹងចូលមកប្រជែងជាមួយ Mitsubishi Xpander, Suzuki CL7 ឬ Toyota Rush។

បើនិយាយពីការឌីហ្សាញវិញ វាមានបំពាក់ចង្កៀងមុខ LED ជាមួយអំពូលបំភ្លឺពេលថ្ងៃ LED ចំនួន ២ឆ្នូតយ៉ាងទាក់ទាញ ខណៈចង្កៀងក្រោយ LED របស់វាវិញ ស្រដៀងទៅនឹងម៉ូដែល Honda City ដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Honda មិនទាន់បានបង្ហាញឲ្យឃើញលម្អិតពីកាប៊ីនខាងក្នុងរបស់វាឡើយ។

គួរឲ្យដឹងដែរថា រថយន្ត Mitsubishi Xpander, Suzuki CL7 និង Toyota Rush សុទ្ធតែមានតម្លៃចាប់ពីខ្ទង់ ១៥ ០០០ដុល្លារ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដូច្នេះ Honda N7X ក៏អាចមានតម្លៃប្រហាក់ប្រហែលនេះដែរ។ វាត្រូវបានគេរពឹងថា នឹងចូលរោងចក្រផលិតចាប់ពីឆ្នាំក្រោយទៅ៕

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី
;