អ្នក​ដំណើរ​ចង់ចូលទៅខេត្តព្រះសីហនុ ​ត្រូវមាន​បណ្ណ​ចាក់វ៉ាក់សាំង ឬ​មាន​លក្ខខណ្ឌ៣ទៀត

  • 2021-05-06 05:56:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ធ្វើការ​ណែនាំ​​ដល់​អ្នកដំណើរ​ទាំងអស់​ចូល​ទៅក្នុងភូមិសាស្រ្ត​ខេត្តព្រះសីហនុ​តាមគ្រប់មធ្យោបាយ (ផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស) ចាប់ពីថ្ងៃទី៦ឧសភានេះ ត្រូវ​អនុវត្ត​តាមលក្ខខណ្ឌ​ណាមួយដែល​បាន​កំណត់​ដូចខាងក្រោម៖

១. ត្រូវមាន​លិខិត​បញ្ជាក់​សុខភាព​ក្នុងថ្ងៃតែមួយ​ពីមន្ទីរពេទ្យរដ្ឋ ឬមន្ទីរពេទ្យឯកជន​ដែល​បាន​ទទួល​សិទ្ធិ​ពិនិត្យ​ថែទាំ និងព្យាបាល​អ្នកជំងឺកូវីដ១៩ ឬ

២. ត្រូវមាន​បណ្ណ ឬលិខិត​បញ្ជាក់​ការចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ ចំនួន២លើក ចប់រួចរាល់ ឬ

៣. ត្រូវមាន​លិខិត​អនុញ្ញាតពីអាជ្ញាធរមានមូលដ្ឋាន​ដែល​សាមីខ្លួន​ត្រូវស្នាក់នៅ (សម្រាប់ពលរដ្ឋខ្មែរ) ដើម្បី​ងាយស្រួល​ត្រួតពិនិត្យ​អំពីការដាក់​ឱ្យធ្វើចត្តាឡីស័ក​រយៈពេល ១៤ថ្ងៃ

៤. ចំពោះ​ការធ្វើដំណើរ​ដោយមូលហេតុ​ចាំបាច់ និងបន្ទាន់ផ្សេងទៀត ត្រូវមានការ​អនុញ្ញាតជាមុន​ពីអាជ្ញាធរមានសមត្ថកិច្ច៕

អត្ថបទថ្មី
;