ឧបករណ៍​ច្នៃប្រឌិត​ទាំង ១០ ដែល​សឹង​តែ​មិន​ជឿ​ថា​អាច​មាន​ក្នុង​ពិភពលោក​នេះ

  • 2021-05-11 03:31:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជា​រៀងរាល់​ថ្ងៃ​អ្នក​បង្កើត​ និង​អ្នក​អភិវឌ្ឍ​បាន​ព្យាយាម​សិក្សា​ស្រាវជ្រាវ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី​បំបែក​គន្លឹះ​ជួយ​ឲ្យ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃរបស់​មនុស្ស​កាន់​តែ​មាន​ភាព​ងាយស្រួល។ ថ្ងៃនេះ Sabay ណែនាំ​ឲ្យ​ស្គាល់​ពី​របស់របរ​ប្រើប្រាស់​បង្កើត​ឡើង​ដោយ​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ទាំង ១០ ដូច​បង្ហាញ​ខាង​ក្រោម៖

១.កញ្ចក់​ឆ្លាតវៃ Haier:

ចង់​តុបតែង​ការ​ស្លៀកពាក់​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​រៀងរាល់​ព្រឹក​ព្រលឹម ​កញ្ចក់​ឆ្លាតវៃ Haier អាច​ជួយ​អ្នក​បាន។ ដំបូង​អ្នក​គ្រាន់​តែ​បញ្ចូល​ទិន្នន័យ​សំលៀកបំពាក់​ទាំង​អស់​ទៅ​ក្នុង​ឈីប​ពិសេស​មួយ​ក្នុង​ទូ​ព្យួរ​ខោអាវ បន្ទាប់​មក​កញ្ចក់​ពិសេស​នឹង​បង្កើត​ជម្រើស​ឈុត​ស្លៀកពាក់​ឲ្យ​អ្នក​បាន​ឃើញ និង​ជួយ​អ្នក​ស្វែងរក​ទីតាំង​នៃ​របស់​ដែល​អ្នក​ចង់​បាន។

២.ទ្រនាប់​ក្នុង​នៃ​ស្បែកជើង​ជួយ​សារពាង្គកាយ:

Stappone ជា​ទ្រនាប់​ក្នុង​ នៃ​ស្បែកជើង​អាច​ស្កេន​ពី​ស្ថានភាព​នៃ​រាងកាយ និង​ត្រួត​ពិនិត្យ​កំហុស​បញ្ហា​នៃ​ការ​ផ្លាស់​ទីតាំង ដើម្បី​ជួយ​កែ​តម្រូវ​មក​វិញ។ ឧទាហរណ៍​អ្នក​អង្គុយ​ ឬ​ដើរ​មិន​ត្រឹមត្រូវ នោះ​ប្រព័ន្ធ​នឹង​ចាប់​សម្គាល់​បញ្ជូន​សញ្ញា​ទៅ​ស្មាតហ្វូន​ភ្លាម។

៣.កាបូប​ងាយស្រួល​ផ្លាស់​ទីតាំង​សុនក:

៤.ឧបករណ៍​ចាប់​ស្មាតហ្វូន​ជាប់​នឹង​កញ្ចក់:

NanoHold ជា​ឧបករណ៍​ពិសេស​ម្យ៉ាង​ អាច​ចាប់​ស្មាតហ្វូន​ឲ្យ​ភ្ជាប់​ទៅ​នឹង​កញ្ចក់ ប្លាស្ទិក ឬ​លោហៈ ដោយ​វា​នឹង​មិន​បន្សល់​នូវ​ដាន​ ឬ​សញ្ញា​ណា​មួយ​លើ​ផ្ទៃ​ទីតាំង​ដែល​ភ្ជាប់​ឡើយ ពោល​គឺ​ងាយ​ស្រួល​ និង​ប្រើប្រាស់​បាន​គ្រប់​ទី​កន្លែង។

៥.ឧបករណ៍ Royole-X:

ជា​រោងកុន​ចល័ត​ អាច​ភ្ជាប់​តាម​ខ្លួន​គ្រប់​ទី​កន្លែង ដោយ​អាច​ប្រើប្រាស់​សម្រាប់​ទស្សនា​ភាពយន្ត ស្តាប់​តន្រ្តី ឬ​កម្សាន្ត​វីដេអូ​ហ្គេម​ក្នុង​ពិភព​ខាង​ក្រៅ។

៦.Spire ប្រភេទ Sensor តាមដាន​ស្ថានភាព​ផ្លូវ​ចិត្ត:

ក្នុង​គោលដៅ​កំណត់​ និង​វិភាគ​នៃ​កម្រិត​ដង្ហើម Sensor នេះ​ អាច​ប្រាប់​អ្នក​ ឬ​ផ្តល់​មតិ​ឲ្យ​អ្នក​ត្រលប់​ទៅ​សម្រាក​វិញ ពោល​គឺ​សក្តិសម​ការ​ប្រើប្រាស់​អំឡុង​ធ្វើ​លំហាត់​ប្រាណ។ មាន​រាង​ជ្រុង ងាយ​ស្រួល​ប្រើប្រាស់​គ្រប់​កាលៈទេសៈ បន្សំ​អាវក្រោះ​ការពារ​ទឹក​ និង​ញើស។

៧.មេ​ដៃ​ជំនួយ:

ជោគជ័យ​ថ្មី​មួយ​ផ្សេង​ទៀត ក្នុង​វិស័យ​វិទ្យាសាស្ត្រ​សិប្បនិម្មិត​ គឺ​ការ​បន្ថែម​មេ​ដៃ​ពិសេស​ដល់​មនុស្ស ប៉ុន្តែ​តម្រូវ​ឲ្យ​ប្រើប្រាស់​សម្រាប់​តែ​ជន​ពិការ​តែ​ប៉ុណ្ណោះ ដោយ​ជួយ​ឲ្យ​រាងកាយ​មាន​ភាព​ពេញ​លក្ខណៈ​ និង​អាច​ប្រើប្រាស់​ដូច​មនុស្ស​សាមញ្ញ​ទូទៅ។

៨.ច្រាស​ដោះ​ធ្មេញ​ឆ្លាតវៃ Unico:

អាច​ដុះ​សម្អាត​ធ្មេញ​របស់​អ្នក​ត្រឹម​រយៈ​ពេល ៣ វិនាទី គាំទ្រ​ការ​ប្រើប្រាស់​ជាមួយ​ឧបករណ៍ iOS និង Android។

៩.កង្ហារ​ពិសេស:

ជៀសវាង​អ្នក​ត្រូវ​ដាក់​ជើង​ទៅ​ខាង​ក្រៅ​ភួយ​អំឡុង​ពេល​ចូល​ដំណេក កង្ហារ​បង្កប់​ដ៏​ពិសេស​នេះ​អាច​ជួយ​អ្នក​​ឲ្យ​ទទួល​បាន​​បរិយាកាស​គ្រប់គ្រាន់។

១០.ទូរសព្ទ​ដុះ​លាង​សម្អាត​បាន:

ក្រុមហ៊ុន ពិសេស Kyocera បាន​ផលិត​ទូរសព្ទ​ប្លែក​ខុស​ពី​គូ​ប្រជែង​ដទៃ មាន​លក្ខណៈ​ពិសេស​អាច​យក​ទៅ​ដុះ​ខាត់ជាមួយ​សាប៊ូ​ និង​ទឹក​បាន ប្រសិន​គិត​ថា​ឧបករណ៍​អ្នក​ជាប់​នៅ​ធូលី​ដី​មិន​ទាក់​ភ្នែក​អ្នក​ដទៃ៕

ប្រភព៖ Brightside ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី
;