Honda នឹងចេញម៉ូតូ Vario ប្រើម៉ាស៊ីន ១៦០សេសេ ដូច PCX 160

  • 2021-05-17 02:55:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីចុងឆ្នាំ២០២០ ក្រុមហ៊ុន Honda បានបញ្ចេញម៉ូតូ PCX 160 នៅក្នុងប្រទេសជប៉ុន និងទីផ្សារអាស៊ីអាគេ្នយ៍ ដូចជា ថៃ និងឥណ្ឌូនេស៊ី ជាដើម។ ជាមួយគ្នានេះ ក្រុមហ៊ុនម៉ូតូជប៉ុនខាងលើបានឲ្យដឹងថា ខ្លួននឹងបន្តផលិតម៉ូតូប្រើម៉ាស៊ីន ១៦០សេសេ ជំនួសឲ្យម៉ាស៊ីន ១៥០សេសេវិញ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ម៉ូតូដែលនឹងទទួលបានម៉ាស៊ីនថ្មីនោះ គឺម៉ូដែល Vario ដែលវានឹងត្រូវគេហៅថា Honda Vario 160 ហើយត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនដំបូងនៅក្នុងប្រទេសថៃ នាចុងឆ្នាំនេះ បន្ទាប់មកទើបចេញនៅឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។

ម៉ូតូ Honda Vario 150 ស៊េរីឆ្នាំ២០២០

ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា Vario 160 នឹងផ្លាស់ប្តូរការឌីហ្សាញថ្មីឬក៏អត់។ គួរឲ្យដឹងដែរថា ម៉ូតូ Vario នេះបានបង្ហាញខ្លួនដំបូងកាលពីឆ្នាំ២០១៨ ដោយគិតមកដល់ពេលនេះ វាចេញបាន ៣ឆ្នាំមកហើយ។

ម៉ាស៊ីនកម្លាំង ១៦០សេសេ មានបំពាក់លើ Honda PCX 160

យ៉ាងណាមិន គេរំពឹងថា ម៉ូតូ Honda Vario 160 ថ្មី នឹងមានប្រើហ្វ្រាំង ABS, ចង្កៀងមុខ LED, កុងទ័រឌីជីថល និងមុខងារ Smart Lock ផងដែរ៕

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី
;