អ្នករកចំណូល​ពី YouTube នៅកម្ពុជា មាន​សង្ឃឹម​ឡើងវិញ ក្រោយ​ក្រសួង​ចេញ​សេចក្តី​ប្រកាស​​មួយនេះ

  • 2021-05-18 01:25:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​ចេញសេចក្តីប្រកាស​ព័ត៌មាន​អំពីការ​ផ្អាក​មិនឱ្យមានការផ្សាយពាណិជ្ជកម្ម​លើ​វីដេអូក្នុង YouTube នៅកម្ពុជា​ និងប្រទេស​ជាង ៩០ ដែល​ធ្វើឱ្យ​មិនអាច​រកចំណូលបាន។

ក្រសួង​បាន​ដកស្រង់​នូវការបំភ្លឺ​របស់​តំណាង YouTube ដោយ​បញ្ជាក់​មូលហេតុ​ថា ក្រុមហ៊ុន​កំពុងកែសម្រួល​គោលការណ៍​ផ្សាយ​ពាណិជ្ជកម្ម ដើម្បីធ្វើឱ្យ​មាតិកាវីដេអូ​កាន់តែល្អប្រសើរ និងតម្រូវ​ឱ្យអ្នកផលិតមាតិកាវីដេអូ បំពេញ​តាមលក្ខខណ្ឌ «YouTube Partner Program» នៅ​ក្នុងប្រទេសជាដៃគូ ទើបអាច​រកចំណូលពីការផ្សាយ​ពាណិជ្ជកម្មបាន។

តំណាង YouTube បាន​ពិនិត្យឃើញថា ទីផ្សារ​កម្ពុជា​មានលក្ខណៈ​សម្បត្តិល្អៗជាច្រើន ក្នុង​ការទទួលបាន​កម្មវិធីនេះ ប៉ុន្តែត្រូវការ​ពេលវេលា​ក្នុងការ​រៀបចំ និងចូលរួមសហការ​ពីអ្នកផលិតមាតិកា ស្របតាមលក្ខខណ្ឌ​ដែលកំណត់ដោយ YouTube ផងដែរ៕

;