ចេញពីតំបន់លឿងទុំនៅភ្នំពេញ ទៅរកឃើញ​វិជ្ជមានកូវីដ នៅខេត្តស្ទឹងត្រែង

  • 2021-05-18 02:56:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង បានជូនដំណឹង​ថា តាមរយៈការធ្វើតេស្ត​រកជំងឺកូវីដ១៩ ដោយ​ប្រើឧបករណ៍តេស្តរហ័ស កាលពីថ្ងៃ១៧ឧសភា គឺបាន​រកឃើញ​វិជ្ជមាន​កូវីដ១៩ លើ​ស្រ្តីខ្មែរម្នាក់​ឈ្មោះ គឹម ឆវី អាយុ៥០ឆ្នាំ។

ស្រ្តីរូបនេះ មាន​អាសយដ្ឋាន​នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បាន​ធ្វើដំណើរមកពីភូមិទួលពង្រ ដែលជាតំបន់លឿងទុំ ក្នុង​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទៅ​កាន់ខេត្តស្ទឹងត្រែង​តាមរថយន្ត​ដឹកអ្នកដំណើរភ្នំពេញ-ស្ទឹងត្រែង កាលពីថ្ងៃទី១៧ឧសភា ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ប្រចាំការ​នៅគោលដៅ​ព្រំប្រទល់ ខេត្តស្ទឹងត្រែង-ខេត្តក្រចេះ ធ្វើការពិនិត្យ​សុខភាព និងធ្វើតេស្តរហ័ស​វិភាគរកឃើញ​វិជ្ជមានកូវីដ១៩។

សូមអានបន្ថែមខាងក្រោម៖

;