EU យល់ព្រម​ទទួលអ្នក​ដំណើរលើ​ពិភពលោក​ដែលចាក់​វ៉ាក់សាំង​ហើយ មិនចាំបាច់​ធ្វើចត្តាឡីស័ក

  • 2021-05-20 01:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បីស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ ពិសេស​ត្រៀម​ទទួល​ភ្ញៀវទេសចរណ៍​នារដូវក្តៅខាងមុខ សហភាព​អឺរ៉ុប ២៧ប្រទេស បាន​យល់ព្រម​អនុញ្ញាតឱ្យ​អ្នកដំណើរ​មកពី​បណ្តា​ប្រទេស​នានា​​ដែល​ចាក់វ៉ាក់សាំងគ្រប់ដូសរួច ហើយ​មកពីប្រទេស​ដែល​មាន​សុវត្ថិភាពពីកូវីដ១៩ គឺ​អាច​ចូលប្រទេស​អឺរ៉ុបបាន ដោយមិនចាំបាច់​ធ្វើចត្តាឡីស័កនោះទេ។

​យ៉ាងណាមិញ ជំហានដំបូងនេះ គឺ​ EU អនុញ្ញាតឱ្យតែភ្ញៀវដែលចាក់ប្រភេទវ៉ាក់សាំង​ដែលត្រូវបានអនុម័តដោយ​ភ្នាក់​ងារឱសថអឺរ៉ុបប៉ុណ្ណោះ ដូចជា Pfizer, Moderna និង Johnson & Johnson។

ចំពោះ​អ្នកដំណើរ​ដែលមិនបានចាក់វ៉ាក់សាំង ពេលចូលដល់​ប្រទេស EU ក៏មិនចាំបាច់​ធ្វើចត្តាឡីស័កដែរ ប្រសិន​បើពួកគេមកពី​ប្រទេស​ដែលអាច​គ្រប់គ្រង​បាន​ពេញលេញ​នូវការឆ្លងកូវីដ១៩ ពោលគឺមាន​អត្រាឆ្លងថ្មីក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយ តែចំនួន ៧៥នាក់ ក្នុងចំណោម ១០ម៉ឺននាក់៕

ប្រភព៖ Bloomberg

អត្ថបទថ្មី
;