ម៉ូតូអូតូថ្មី ចេញមកប្រជែង PCX រាងស្រដៀងគ្នា តែតម្លៃខុសគ្នាពាក់កណ្តាល
- 2021-05-21 02:01:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូអូតូថ្មី ចេញមកប្រជែង PCX រាងស្រដៀងគ្នា តែតម្លៃខុសគ្នាពាក់កណ្តាល
ចន្លោះមិនឃើញ
ម៉ូតូប្រភេទ SYM Jet X 150 ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីប្រជែងជាមួយនឹងម៉ូតូ Honda PCX ខណៈរូបរាងរបស់វាក៏ឌីហ្សាញស្រដៀងគ្នាដែរ។
ម៉ូតូរបស់ម៉ាឡេស៊ី SYM Jet X 150 នេះ មានប្រវែងតួខ្លួន ២ម៉ែត្រ ទទឹង ៧៦០មីល្លីម៉ែត្រ និងកម្ពស់ ១ ១៥៥ម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ១,៣ម៉ែត្រ។ បើប្រៀបធៀបជាមួយនឹង Honda PCX 150 វិញ ម៉ូតូ Jet X 150 មានរូបរាងធំជាង ប៉ុន្តែបើនិយាយពីកម្ពស់បាតក្រោមវិញ PCX គឺ ១៣៧មីល្លីម៉ែត្រ ខណៈ Jet X 150 ត្រឹម ១០៧មីល្លីម៉ែត្រប៉ុណ្ណោះ។
ម៉ូតូ SYM Jet X 150 ឆ្នាំ២០២១ ប្រើកាំកង់ទំហំ ១៤អ៊ីញ និងហ្វ្រាំងឌីសមុខ-ក្រោយ ហើយអ្វីដែលពិសេសនោះវាក៏មានប្រព័ន្ធ Smart Lock System និង ចង្កៀង LED ទៀតផង។ វាប្រើម៉ាស៊ីនកម្លាំង ១៥០សេសេ ជាមួយនឹងប្រព័ន្ធស្អំម៉ាស៊ីន Liquid-cooled។
ក្រុមហ៊ុន SYM Malaysia នឹងមានលក់ម៉ូតូ Jet X 150 ឆ្នាំ២០២១ ចំនួន ២ ប្រភេទ គឺ Standard និង Special ជាមួយនឹងតម្លៃ ២ ១៥៥ដុល្លារ និង ២ ២២៥ដុល្លារ ហើយមានជម្រើសពណ៌លឿង, ក្រហម និង ប្រផេះ សម្រាប់ម៉ូដែល Standard និង ពណ៌ខៀវ (Chameleon Blue) សម្រាប់ម៉ូដែល Special៕