បៃឌិន ទុកពេល៣ខែឱ្យចារកម្មរកចម្លើយឱ្យបានថា «តើកូវីដផ្ទុះចេញពីប្រភពណាឱ្យប្រាកដ?»
- 2021-05-27 01:27:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បៃឌិន ទុកពេល៣ខែឱ្យចារកម្មរកចម្លើយឱ្យបានថា «តើកូវីដផ្ទុះចេញពីប្រភពណាឱ្យប្រាកដ?»
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានបញ្ជាឱ្យភ្នាក់ងារចារកម្មរាយការណ៍មកលោកវិញក្នុងរយៈពេល៣ខែក្រោយ ថា «តើវីរុសកូវីដ១៩ ដែលផ្ទុះឡើងនៅប្រទេសចិននោះ កើតចេញពីប្រភពសត្វ ឬមន្ទីរពិសោធន៍»។
តាមរយៈសេចក្តីថ្លែងការណ៍របស់លោក បៃឌិន ចេញផ្សាយដោយសេតវិមាន កាលពីថ្ងៃទី២៦ឧសភា ២០២១ លើកឡើងថា «ភ្នាក់ងារចារកម្ម គួរតែប្រឹងប្រែងឡើងវិញឱ្យបានទ្វេដង ដើម្បីប្រមូល និងវិភាគព័ត៌មាន ដែលអាចនាំយើងខិតជិតទៅរកការសន្និដ្ឋាន ហើយរាយការណ៍មកខ្ញុំវិញ នៅក្នុងរយៈពេល ៩០ថ្ងៃក្រោយ»។
បើតាមលោក បៃឌិន ភ្នាក់ងារចារកម្មកំពុងវែកញែកនូវលទ្ធភាពដែលផ្ទុះកូវីដ១៩ចេញពីប្រភពពីរ គឺទីមួយចេញពីសត្វព្រៃដែលដាក់លក់នៅក្នុងផ្សារក្នុងក្រុងវូហាន និងទីពីរ គឺចេញពីមន្ទីរពិសោធន៍ក្រុងវូហាន៕