ធុញរឿងស្ទះផ្លូវ? Honda ទើបចេញយន្តហោះខ្នាតតូចថ្មី តម្លៃតែជាង ៥លានដុល្លារប៉ុណ្ណោះ!

  • 2021-05-31 02:57:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្សមួយចំនួនប្រហែលជាមិនបានដឹងទេថា ក្រៅពីផលិតរថយន្ត និងម៉ូតូ ក្រុមហ៊ុន Honda ក៏មានផលិតយន្តហោះដែរ ហើយថ្មីៗនេះទើបតែបានប្រកាសចេញម៉ូដែលថ្មី ហៅថា HondaJet Elite S។

HondaJet Elite S គឺជាការអាប់ដេតថ្មីពីម៉ូដែល Elite ដោយលើកនេះវាមានទម្ងន់ខ្លួនស្រាលជាងមុន ៩០គីឡូក្រាម ធ្វើឲ្យវាអាចផ្ទុកអីវ៉ាន់ ឬសាំងបានច្រើនជាងមុន ហើយក៏អាចធ្វើដំណើរការឆ្ងាយជាងមុនដល់ ២២២គីឡូម៉ែត្រ ជាមួយទំហំផ្ទុកដូចគ្នាទៀតផង។

យន្តហោះ HondaJet Elite S អាចហោះដល់ល្បឿនអតិបរមា ៧៨០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបានចម្ងាយដល់ ២ ៦៦០គីឡូម៉ែត្រ នៅពេលចាក់សាំងពេញ។

មិនតែប៉ុណ្ណោះ វាក៏មានបច្ចេកវិទ្យាថ្មីមួយចំនួន ដូចជា FAA Data Comm ដែលជាមុខងារផ្ញើសារសម្រាប់ការបញ្ចូនការចេញដំណើរ និងសួរនាំផ្លូវ, មុខងារ Aircraft Communications Addressing and Reporting System (ACARS) សម្រាប់ផ្ញើសារអំពីសេវាកម្មចរាចរណ៍ផ្លូវអាកាស និងសេវាកម្មប្រតិបត្តិការ ព្រមទាំង មុខងារ Advanced Steering Augmentation System (ASAS) ដែលក្រុមហ៊ុន Honda អះអាងថា កាត់បន្ថយបន្ទុកការងាររបស់ពីឡុត និងបង្កើនសុវត្ថិភាព ក្នុងលក្ខខណ្ឌអាកាសធាតុជាក់លាក់ទៀតផង។

សូមបញ្ជាក់ថា យន្តហោះ HondaJet Elite S មានបន្ថែមជម្រើសពណ៌ថ្មីចំនួន ៣ គឺ Gunmetal, Luxe Gold និង Deep Sea Blue ហើយដាក់លក់ក្នុងតម្លៃចាប់ពី ៥,៤លានដុល្លារ៕

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី
;