មកដឹងគោលបំណងនៃការបង្កើតពានថ្មី CNCC League Cup មានក្រុម ៨ ចូលរួម
- 2021-05-31 06:54:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងគោលបំណងនៃការបង្កើតពានថ្មី CNCC League Cup មានក្រុម ៨ ចូលរួម
ចន្លោះមិនឃើញ
ពានរង្វាន់ CNCC League Cup 2021 គ្រោងនឹងប្រព្រឹត្តចាប់ប្រកួតពីថ្ងៃទី ៥ ខែមិថុនាដល់ថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២១ មានក្លិបលីគអាជីពចំនួន ៨ ចូលរួមប្រកួតប្រជែង។
កម្ពុជា ត្រូវចេញទៅប្រកួតលើឆាកអន្តរជាតិទាំងនេះ នាំឲ្យសកម្មភាពប្រកួតមិត្តហ្វូនខេមបូឌានលីគរដូវកាល ២០២១ ត្រូវសំរាក១ខែពេញ។ បច្ចុប្បន្នក្រុមជម្រើសជាតិ ត្រូវប្រមូលផ្តុំកីឡាករហ្វឹកហាត់ និងធ្វើដំណើរទៅប្រទេសបារ៉ែនដើម្បីចូលរួមការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup) ចំនួន ៣ប្រកួតនៅសេសសល់ ក៏ដូចជាជាទុកពេលវេលាដល់ក្លិបបាល់ទាត់បឹងកេត និងវិសាខា ដែលត្រូវតំណាងឲ្យជាតិទៅចូលរួមការប្រកួតពានរង្វាន់ AFC Cup វគ្គចែកពូល និងវគ្គ Playoff នាខែមិថុនាខាងមុខផងដែរ។
ដោយផ្អែកលើហេតុផលនេះ CNCN និងក្លិបបាល់ទាត់បានឯកភាពគ្នារៀបចំឱ្យមានកម្មវិធីប្រកួតពានរង្វាន់ លីគខាប់នេះឡើង។ សម្រាប់ប្រព័ន្ធប្រកួតចែកជាពីរពូល ក្រុមទាំង៨ត្រូវប្រកួតគ្នាដណ្ដើមលេខ ១ និងលេខ ២ ក្នុងពូលដើម្បីប្រជែងយក ៤ ក្រុមចូលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មិនគិតរូបមន្ត Away Goal (គ្រាប់ចំណេញក្រៅផ្ទះ)។
ក្រុមចូលរួមមានដូចជា៖ បឹងកេត ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន កងយោធពលខេមភូមិន្ទ(ទ័ព) វិសាខា សាលាកីឡារបាល់ទាត់បាទី អាយុក្រោម១៨ឆ្នាំ ខេត្រព្រៃវែង និងISI ដង្កោសែនជ័យ៕