លោក ង្វៀន សួនហ៊្វុក ស្នើសុំអាមេរិក ផ្ទេរ​បច្ចេកវិទ្យាផលិតវ៉ាក់សាំង​មកវៀតណាម

  • 2021-05-31 08:41:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានរដ្ឋវៀតណាម លោក ង្វៀន សួនហ៊្វុក បាន​ផ្ញើលិខិត​ទៅប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅថ្ងៃទី៣០ ឧសភា ២០២១ ដើម្បីស្នើសុំជំនួយវ៉ាក់សាំង​កូវីដ១៩ និង​ផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង​មក​ឱ្យវៀតណាម។

ក្នុងលិខិតនេះ លោក ង្វៀន សួនហ៊្វុក បាន​សម្តែង​ការ​អបអរចំពោះ​អាមេរិក ដែល​ចូលរួមចំណែក​ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងពិភពលោក។

គួររំលឹក​ថា កាលពីថ្ងៃទី១៧ឧសភាកន្លងទៅ លោក បៃឌិន បាន​ប្រកាស​ថា នៅចុងខែមិថុនាខាងមុខ អាមេរិក នឹងបរិច្ចាគ​វ៉ាក់សាំង ៨០លានដូស ទៅឱ្យពិភពលោក។

មកដល់ពេលនេះ វៀតណាម​ទើបតែទទួលបាន​វ៉ាក់សាំង ២,៥លានដូសប៉ុណ្ណោះ តាមរយៈកូវ៉ាក់។

កាលពីសប្តាហ៍មុន នាយករដ្ឋមន្រ្តីវៀតណាម បាន​ប្រកាស​រៀបចំបង្កើតមូលនិធិ​ដើម្បីកៀរគរលុយ​ទិញ​វ៉ាក់សាំង។ បើតាម​ការប៉ាន់ស្មាន​របស់​ក្រសួង​សុខាភិបាលវៀតណាម ឱ្យដឹងថា ប្រទេសនេះ​នឹងចំណាយប្រហែល ១,១ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំង ១៥០លានដូស សម្រាប់​ប្រជាជន ៧៥លាននាក់។ ក្នុងនោះវៀតណាម មានលុយប្រមាណជិត ៧០០លានដុល្លារក្នុងដៃហើយដើម្បីទិញវ៉ាក់សាំង និងនៅសល់ប៉ុន្មានទៀត គឺត្រូវការរៃអង្គាសបន្ថែម៕

ប្រភព៖ Vietnam News

អត្ថបទថ្មី
;