អត់មានវ៉ាក់សាំងចាក់ឱ្យប្រជាជន! វៀតណាម គ្រោងដាច់ចិត្តអនុម័តឱ្យប្រើ Sinopharm
- 2021-06-02 06:23:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់មានវ៉ាក់សាំងចាក់ឱ្យប្រជាជន! វៀតណាម គ្រោងដាច់ចិត្តអនុម័តឱ្យប្រើ Sinopharm
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាលវៀតណាម បានប្រកាសម្សិលមិញថានឹងផ្តល់ការយល់ព្រមលើវ៉ាក់សាំងចិន Sinopharm សម្រាប់ការប្រើប្រាស់បន្ទាន់ ខណៈដែលវៀតណាម កំពុងប្រើគ្រប់មធ្យោបាយដើម្បីស្វែងរកវ៉ាក់សាំងឱ្យបានឆាប់។
អ្នកនាំពាក្យរដ្ឋបាលឱសថវៀតណាម បានឱ្យដឹងថា អ្នកជំនាញកំពុងធ្វើការវាយតម្លៃលើឯកសារ និងព័ត៌មាននានាអំពីវ៉ាក់សាំង Sinopharm។
គួរដឹងថា បច្ចុប្បន្នវៀតណាម អនុញ្ញាតឱ្យប្រើវ៉ាក់សាំងតែ២ប៉ុណ្ណោះ គឺ Sputnik V និង AstraZeneca។
មកដល់ពេលនេះ វៀតណាមទើបតែទទួលបានវ៉ាក់សាំង ១,១លានដូស ក្រោមកម្មវិធីកូវ៉ាក់ ដែលជាចំនួនដ៏តិចតួចបំផុតសម្រាប់ប្រទេសនេះ៕