ជម្រុះ ​World Cup៖ ​Messi ​សរសើរ​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​លេង​ល្អ​ ​ទោះ​បី​ខាន​ជុំ​គ្នា​យូរ​!

  • 2021-06-04 03:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ប្រធាន​ក្រុម Lionel Messi និយាយថា៖ ​«​ពួក​យើង​ខាន​ជុំ​គ្នា​យូរ​ហើយ តែយើង​នៅ​តែ​លេង​បាន​ល្អត្រូវ​តែ​ប្រឹង​ឲ្យ​ខ្លាំង​ ​បន្តិច​ម្ដងៗ ​ និង​លេង​ឲ្យ​បាន​ល្អ​ម្ដង​ទៀត។ ខ្ញុំពេញចិត្តនឹងលទ្ធផលក្រុមលេងបែបនេះ» ​នេះ​បើ​តាម​ការ​សម្រង់​សម្ដី​ពី​សហព័ន្ធ​បាល់​ទាត់​អាហ្សង់ទីន​ AFA ។​

​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ អាហ្សង់ទីន ​បាន​ត្រឹម​ស្មើ ១-១ ​ទល់​នឹង​ក្រុមខ្លាំង​​ស៊ីលី​ អំបាញ់​មិញ​នេះ​។ ​ក្នុង​ប្រកួត​នោះ​ ​Messi ​ទាត់​ប៉េណាល់ទី​១គ្រាប់​នាំមុខ ឯ​គ្រាប់​តាម​ស្មើ​ដោយ Alexis Sanchez ​វគ្គ​ជម្រុះ​ World Cup 2022 ​ក្នុង​តំបន់​អាមេរិក​ខាងត្បូង។ ​

ឥឡូវ​នេះ​ ​អាហ្សង់ទីន ​លេង​បាន ៥ប្រកួត​រក​បាន​១១ពិន្ទុ​ឈរ​លេខ​២ក្នុង​តារាង។ ​រីឯ​លទ្ធផល​គូ​ផ្សេង​ទៀត​៖ ប៊ូលីវៀរ ឈ្នះ ៣-១ ​វេណេស៊ុយអេឡា, អ៊ុយរ៉ាហ្កាយ ស្មើ ១-១ បារ៉ាហ្គាយ៕

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;