ពិបាករកវ៉ាក់សាំងចាក់ឱ្យប្រជាជនពេក! ទីបំផុត វៀតណាម ដាច់ចិត្តប្រើវ៉ាក់សាំងចិនដែរហើយ
- 2021-06-04 06:28:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិបាករកវ៉ាក់សាំងចាក់ឱ្យប្រជាជនពេក! ទីបំផុត វៀតណាម ដាច់ចិត្តប្រើវ៉ាក់សាំងចិនដែរហើយ
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាលវៀតណាម បានប្រកាសនៅថ្ងៃទី៤មិថុនានេះថា វៀតណាមបានយល់ព្រមលើវ៉ាក់សាំងចិន Sinopharm សម្រាប់ការប្រើប្រាស់បន្ទាន់។
ការអនុញ្ញាតនេះ ធ្វើឱ្យ Sinopharm ក្លាយជាវ៉ាក់សាំងទី៣ ដែលត្រូវបានយល់ព្រមឱ្យចាក់នៅក្នុងប្រទេសវៀតណាម បន្ទាប់ពី AstraZeneca និង Sputnik V។
គួរដឹងថា វៀតណាមមានគោលដៅនាំយកវ៉ាក់សាំងឱ្យបាន ១៥០លានដូស ដើម្បីចាក់ជូនប្រជាជនប្រមាណ ៧០%។ ប៉ុន្តែរហូតមកដល់នេះ វៀតណាមទើបតែទទួលបានវ៉ាក់សាំង ១,១លានដូសពីកូវ៉ាក់ ប៉ុណ្ណោះ ដែលជាចំនួនដ៏តិចតួចបំផុតសម្រាប់ប្រទេសនេះ៕