ប្លែកៗ! កំណត់​ត្រា​ពិភពលោក​ចំនួន ៨ ដែល​ពាក់ព័ន្ធ​នឹង​សិច

  • 2021-06-14 07:02:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខាង​ក្រោម​នេះ​គឺ​ជា​កំណត់​ត្រា​ពិភពលោក​ចំនួន ៨ ដែល​​​​ហាក់​ប្លែក​បន្តិច តែ​វា​ជា​​ការ​ពិត​មាន​​ការ​កត់​ត្រា​នៅ​ក្នុង​​សៀវភៅ​​ Guinness World Records៖

១. ការ​បញ្ចេញ​ទឹកកាម​ក្នុង​រយៈ​ចម្ងាយ​​ឆ្ងាយ​ជាង​គេ

កំណត់​ត្រា​នេះ​ត្រូវ​បាន​លោក Horst Schultz ជា​អ្នក​កំពុង​កាន់កាប់។ រយៈ​ចម្ងាយ​ដែល​លោក Horst អាច​បញ្ចេញ​ទឹកកាម​បាន​គឺ ៦​ម៉ែត្រ ដែល​នេះ​​វែង​ជាង​​​ប្រភេទ​រថយន្ត Limousine ទៅ​ទៀត។ ចំណែក​ល្បឿន​​នៃ​ការ​បញ្ចេញ​វិញ​ក៏​លឿន​ជាង​គេ​ផង​ដែរ​គឺ ៦៨,៧​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង។

២. ការ​សម្រេច​កាម​ច្រើន​បំផុត​ក្នុង​ពេល​១​ម៉ោង

កំណត់​ត្រា​នេះ​មាន​បែងចែក​ជា​២ ដោយ​ទី​១​គឺ​​​បាន​ទៅ​លើ​មនុស្ស​ស្រី​ម្នាក់ ដែល​អាច​សម្រេច​កាម​​​ចំនួន ១៣៤​ដង​ក្នុង​​រយៈពេល​​១​ម៉ោង ហើយ​បុរស​វិញ​​បាន​ត្រឹម​ចំនួន ១៦​ដង​​ក្នុង​រយៈពេល​ដូច​គ្នា​នេះ។

៣. ការ​ប្រឡូក​ក្នុង​វិស័យ​​ភាពយន្ត​សិច​នៅ​វ័យ​ជរា​ជាង​គេ

លោក Shigeo Tokuda គឺ​ជា​មនុស្ស​ដំបូង​គេ​លើ​ពិភពលោក ដែល​បាន​ឈាន​ជើង​ចូល​ក្នុង​វិស័យ​កុន​អាសអាភាស​​​នៅ​វ័យ​៦០​ឆ្នាំ។ មក​ទល់​នឹង​ពេល​​នេះ លោក Shigeo មាន​អាយុ​ជាង ៨០​ឆ្នាំ ហើយ​បាន​ថត​កុន​កូន​ជ្រូក​មិន​តិច​ជាង ៣៥០​រឿង​នោះ​ទេ។

៤. ស្ត្រី​ដែល​បង្កើត​កូន​បាន​ច្រើន​ជាង​គេ

នៅ​អំឡុង​សតវត្ស​ទី​១៨ ក្នុង​ប្រទេស​រុស្ស៊ី លោក​ស្រី Valentina Vassilyeva បាន​បំបែក​កំណត់ត្រា​ពិភពលោក​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដោយ​លោក​ស្រី​អាច​បង្កើត​កូន​បាន​ដល់​ចំនួន ៦៩​នាក់។ កូន​របស់​លោក​ស្រី Valentina មាន​​ភ្លោះ​​ចំនួន១៦​គូ ភ្លោះ​៣​នាក់​​ចំនួន​៧​គូ និង​ភ្លោះ​៤​នាក់​ចំនួន​៤​គូ។

៥. បុរស​ដែល​មាន​កូន​ច្រើន​ជាង​គេ

ស្ដេច​ម៉ារុក Moulay Ismaïl Ibn Sharif មាន​បុត្រ​សរុប​ចំនួន ១០១៤​នាក់ នៅ​ក្នុង​​មួយ​ឆាក​ជីវិត​របស់​ទ្រង់ (ឆ្នាំ​១៦៧២-១៧២៧)។

៦. សារមន្ទីរ​ប្រមូល​ផ្ដុំ​លិង្គ​បាន​ច្រើន​បំផុត

នោះ​គឺ​ជា​សារមន្ទីរ Icelandic Phallological Museum នៃ​ប្រទេស​អ៊ីស្លង់។ សារមន្ទីរ​​នេះ​មាន​តាំង​បង្ហាញ​លិង្គ​ច្រើន​ជាង ៣០០​លិង្គ ដែល​បាន​មក​ពី​ពពួក​អម្បូរ​ថនិកសត្វ និង​មនុស្ស​ជាង​១០០​ប្រភេទ។

៧. បុរស​ដំបូង​គេ​ដែល​អាច​បង្កើត​កូន

លោក Thomas Beatie បាន​ផ្ដល់​កំណើត​ឲ្យ​កូន​​ដំបូង​​នៅ​ក្នុង​ឆ្នាំ​២០០៧ ក្រោយ​សម្រេច​ជោគជ័យ​លើ​ការ​វះកាត់​​ភេទ​កាល​ពី​ឆ្នាំ​២០០២។ រាប់​មក​ដល់​បច្ចុប្បន្ន លោក​​បាន​បង្កើត​កូន​ចំនួន ៣​នាក់​ហើយ។

៨. សត្វ​ដែល​មាន​លិង្គ​ធំ​បំផុត

វា​ជា​កំណត់​ត្រា​មួយ​​របស់​​ប្រភេទ​សត្វ​ទា Blue-Bill ដែល​​រស់នៅ​ក្នុង​ប្រទេស​​អាហ្សង់ទីន។ ប្រវែង​លិង្គ​របស់​​ទា​នេះ​គឺ ១៤​អ៊ីញ (៣៥,៥៦​សង់ទីម៉ែត្រ)៕

ប្រភព៖ Lelo ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;