KUBO ​ទាត់​មួយ​គ្រាប់​ចូល​ផ្លុកស៊ី​ប្រឡោះ​ជើង​បី​នាក់​ផុត​ទាំង​អ្នកចាំទី​ទៀត​[មានវីដេអូ]

  • 2021-06-14 04:40:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ ក្រុម​ជម្រើស​ជាតិ U24 ជប៉ុន ជួប ចាម៉ៃកា បញ្ចប់ទៅដោយលទ្ធផល 4-0 ​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កម្ដៅសាច់ដុំ សម្រាប់​ត្រៀម Tokyo Olympic ធ្វើ​នៅ​ប្រទេស​ជប៉ុន។

ពេលលេងទល់នឹង ចាម៉ៃកា
ការ​ប្រកួត​នោះ​គេ​ចាប់អារម្មណ៍​ទៅ​លើ​ទេពកោសល្យ​របស់​ ​Takefusa Kubo ​រហ្សស​នាម «Messi ជប៉ុន​​» បញ្ចេញ​បច្ចេកទេស​អូស​បាល់​និង​បញ្ចប់​ទី​ក្នុង​ប្រអប់គ្រាប់ទីបួន​ ដោយ​ទាត់​ចូល​ប្រឡោះ​ជើង​ខ្សែការពារ​បី​នាក់​ផុត​ទាំង​អ្នកចាំទី​ម្នាក់​ទៀត​សរុប បួន​នាក់។ បីគ្រាប់មុនរបស់ជប៉ុនរកបានដោយ Wataru Endo, Ayase Ueda និង Ritsu Doan

​មួយ​គ្រាប់​នោះ​ស្រដៀង​នឹង​ Kante ​របស់ Chelsea ​ធ្លាប់​ធ្វើ​បាន​ម្ដង​ដែរ​កាលណោះ​ទាត់​ចូល​ប្រឡោះជើង​ ​ខ្សែការពារ​ពីរ​នាក់​និង​អ្នកចាំទី​ម្នាក់​ទៀត សរុប​បីនាក់​ពេល​លេង​ FA Cup ​ទល់​នឹង Spurs ​។

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;