ចេញហើយ! ម៉ូតូ Yamaha NMax 155 ឆ្នាំ២០២១ តម្លៃជាង ២ពាន់ដុល្លារ
- 2021-06-16 02:46:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញហើយ! ម៉ូតូ Yamaha NMax 155 ឆ្នាំ២០២១ តម្លៃជាង ២ពាន់ដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Yamaha បានប្រកាសចេញម៉ូតូ NMax 155 ស៊េរីឆ្នាំ២០២១ ជាផ្លូវការ នៅក្នុងប្រទេសម៉ាឡេស៊ី ជាមួយនឹងតម្លៃ ២ ១៨០ដុល្លារ។ ម៉ូតូនេះបានផ្តល់ជម្រើសពណ៌ប្រផេះថ្មី ២ គឺ Power Grey និង Icon Grey។
ម៉ូតូ Yamaha NMax 155 ឆ្នាំ២០២១ នៅតែប្រើម៉ាស៊ីនដដែល ពោលគឺកម្លាំង ១៥៥សេសេ ប្រភេទ SOHC។ វាប្រើចង្កៀងមុខ LED ដោយភ្លើងកូតមាន LED ៤គ្រាប់ និងភ្លើងហ្វាមាន ២គ្រាប់ តែស៊ីញ៉ូរបស់វានៅតែប្រើអំពូលធម្មតា ខណៈចង្កៀងក្រោយប្រើ LED ៤ឈ្នូត។
ចំណែកឯកុងទ័ររបស់វាវិញជាប្រភេទ LCD សខ្មៅ ដែលបង្ហាញព័ត៌មានសំខាន់ៗ ហើយក៏មានប្រើ Smart Key, កន្លែងសាកថ្មទូរសព្ទ និងមុខងារ Idle Start-Stop ផងដែរ។ ឃ្លុបក្រោមកែបរបស់វាមានទំហំ ២៣,៣លីត្រ ខណៈធុងសាំងគឺ ៧,១លីត្រ ច្រើនជាងមុនដែលមានត្រឹម ៦,៦លីត្រ។
NMax 155 ប្រើបូមប្រភេទ Telescopic Forks នៅខាងមុខ និង Twin Shock Absorbers នៅខាងក្រោយ ហើយប្រើហ្វ្រាំងឌីសទាំងមុខ និងក្រោយតែម្តង គ្មានហ្វ្រាំង ABS ឡើយសម្រាប់ទីផ្សារម៉ាឡេស៊ី៕