​WOW! ​យក​ស្តេច​ស្មាតហ្វូន​របស់​ ​Xiaomi ​ចុច​ថត​ព្រះចន្ទ​ពេញ​វង់​ស្អាត​ដូច​ថត​ចេញ​ពី​ម៉ាស៊ីន​កាមេរ៉ា​ធំ​

  • 2021-06-22 04:13:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ស្មាតហ្វូន flagship ​ម៉ូឌែល​ Mi 11 Ultra ​គឺ​ជា ​“ស្តេច​នៃ​ស្មាតហ្វូន​ Android” ដែល​ជា​ប្រសាសន៍​របស់​លោក​ ​Lei Jun ​(លី ជុន) ​នាយកប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Xiaomi ​អំឡុង​ពេល​ប្រកាស​ចេញ​លើក​ដំបូង​នៅ​ខែ​មេសា​ឆ្នាំ ២០២១ កន្លង​ទៅ​។​

​កន្លែង​ខ្លឹម​ជាង​គេ​គឺ ​សេនស័រ​កាមេរ៉ា​លំដាប់​ World Premium ​ផលិត​ដោយ​ Samsung ​​​មាន​ទំហំ​ភិចស៊ែល​ធំជាង​​គេ​បំផុត​ដល់​ទៅ 50MP ។​ ជាមួយ​នឹងសមត្ថភាព​ដ៏​ពិសេស​នេះ​គេ​ក៏​បាន​ធ្វើ​វីដេអូ​បង្ហាញ​ផ្ទាល់​ចំ​ពេល​ហេតុការណ៍​សូរ្យគ្រាស​ប៉ុន្មាន​ថ្ងៃ​មុន​ ​ថត​ដោយ​ដៃ​ទទេ​មិន​ថែម ​Accessories អ្វីសោះ។ ​ក្នុង​វីដេអូបង្ហាញថា 120x zoom ​​វា​ពិត​ជា​ឡេន​ដ៏អស្ចារ្យ​មែន។ ​

​អត្ថប្រយោជន៍​នៃ​សែនស័រ​ដ៏​ធំ​នេះ ផ្ដល់ឱ្យមុខងារទប់លំនឹងរូបភាព OIS មាន Dual Pixel Pro ដែលធ្វើឲ្យ​ការ​ចាប់​ល្បឿន​ autofocus ​បាន​រហ័ស​និង​ជួយ​រូប​ថត​ផលិត​ចេញ​មក​មាន​កម្រិត​ភាព​ដិត​ច្បាស់​ល្អ ​លើសពីនេះក៏មាន Smart ISO Pro ដែលអាចចាប់យករូបភាព HDR បានភ្លាមៗ​ដែរ។​ ​

​កាមេរ៉ា​ក្រោយ​របស់ Mi 11 Ultra មាន​ឡេន​ ៣ គ្រាប់។ ទី១ គឺឡេន​ wide ទំហំ 50 MP និង ultrawide ទំហំ 48 MP និងលែនទី៣ ជា periscope telephoto ទំហំ 48MP មាន optical zoom 5x និង hybrid zoom 10x ហើយវាក៏អាចពង្រីកដល់កម្រិត 120x ​ឯណោះ​។ ឡេន​ទី ៣ ​ periscope telephoto ​នោះ​អាចទ្រទ្រង់ការថតវីដេអូកម្រិត 8K 24fps លែនទាំង៣នេះមុខងារទ្រទ្រង់ការថតពេលយប់បានគ្រប់ឡេន​ច្បាស់​ដូច​ថ្ងៃ​។

​ត្បិត​ថា​កន្លង​មក​មុខងារ Zoom ទាំង​វីដេអូ​និង​រូប​ថត តែង​តែ​​ត្រូវ​អ្នក​ប្រើប្រាស់​គិត​ថា​មិន​ចាំ​បាច់​ណាស់​ណា​ទេ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ ​ឲ្យ​តែ​ថត​ច្បាស់​ហើយ​មាន​លំនឹង​ផលិត​រូបចេញ​មក​បែប​ធម្មជាតិ​គ្រប់គ្រាន់​ហើយ។ ​ផ្ទុយ​ទៅ​វិញ​ ​មុខងារ​នេះ​តែង​តែ​ជា​ ​ចំណុច​ទាក់ទាញ​ជាង​គេ​ទៅ​វិញ​ពេល​ក្រុមហ៊ុន​ស្មាតហ្វូន​ប្រកាស​ចេញ​ថ្មី​ម្ដងៗ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ និង​ថែម​ទាំង​លើក​សរសើរ​ពី​ឡេន​កាមេរ៉ា​ទូរសព្ទ​ប្រដូច​នឹង​ម៉ាស៊ីន​ថត​ធំៗ DSLR ជាដើម៕ ​

​ស្មាតហ្វូននេះនឹងចេញលក់លើទីផ្សារសកលឆាប់ៗ។ សម្រាប់​ប្រទេសចិន នឹងចេញលក់នៅថ្ងៃទី ២ ខែមេសា តម្លៃដាក់លក់ប្រមាណ ៩១៥ ដុល្លារ​ចំពោះ RAM 8GB មេម៉ូរី 256GB និងមានតម្លៃប្រមាណ ១០៦៥ដុល្លារ ចំពោះ RAM 12GB មេម៉ូរី 512GB។ មាន ៣ ពណ៌ឱ្យជ្រើសរើសដែរគឺ ពណ៌ សនិងខ្មៅ ហើយពណ៌ពិសេសមួយទៀតគឺ Marble Ceramic ជា​ប្រភេទ​ពណ៌ពិសេស​សម្រាប់ special edition ៕

​ទស្សនា​វីដេអូ​ខាងក្រោម​៖ ​

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;