យោធាថៃ ប្រកាសទិញយន្តហោះដឹកទ័ពថ្មី១គ្រឿង យកទៅជំនួសយន្តហោះចាស់៤គ្រឿង
- 2021-06-22 08:34:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យោធាថៃ ប្រកាសទិញយន្តហោះដឹកទ័ពថ្មី១គ្រឿង យកទៅជំនួសយន្តហោះចាស់៤គ្រឿង
ចន្លោះមិនឃើញ
យោធាថៃ បានបញ្ជាទិញយន្តហោះដឹកទ័ព Airbus C295 ដើម្បីជំនួសយន្តហោះចាស់ CASA212 ចំនួន៤គ្រឿងដែលបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ១៩៩៤មក។ នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ Kongcheep Tantrawanich អ្នកនាំពាក្យក្រសួងការពារជាតិថៃ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។
យន្តហោះថ្មីនេះ នឹងក្លាយជាយន្តហោះទីបី ក្នុងក្បួនយន្តហោះ C295 របស់ថៃ។ ក្នុងនោះយន្តហោះទីមួយ ទិញនៅឆ្នាំ២០០៥ ទីពីរនៅឆ្នាំ២០១៨ និងទីបីនេះ បញ្ជាទិញនៅឆ្នាំ២០២១ ដោយគ្រោងបញ្ជូនមកថៃ នៅឆ្នាំ២០២៣។
ឧត្តមសេនីយ៍ Kongcheep Tantrawanich បញ្ជាក់ថា ថវិកាដែលយកទិញយន្តហោះថ្មី គឺជាថវិកាជាតិ២០២១ ដែលសភាអនុម័តរួច។ យ៉ាងណាមិញ លោកមិនបានទម្លាយតម្លៃយន្តហោះនេះឡើយ។
យន្តហោះនេះ នឹងប្រើសម្រាប់ចល័តកងទ័ព ការហ្វឹកហាត់លោតឆ័ត្រយោង ប្តូរកងទ័ពព្រំដែន និងសម្រាប់ប្រតិបត្តិការគ្រោះមហន្តរាយសុខភាព និងគ្រោះធម្មជាតិជាដើម ដែលអាចដឹកមនុស្សបានដល់ ៧០នាក់៕