មន្រ្តី​វៀតណាម ព្រមាន​ថាកុំទាន់អាល​ប្រើវ៉ាក់សាំង​ផលិតក្នុងស្រុក

  • 2021-06-24 02:42:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្រ្តីសុខាភិបាលវៀតណាម បាន​ព្រមាន​ថា ការអនុញ្ញាតឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូវីដ១៩ណាមួយ គឺត្រូវពឹងផ្អែក​ទាំងស្រុងលើទិន្នន័យ​វិទ្យាសាស្រ្ត​គ្រប់គ្រាន់។

លោក Nguyen Ngo Quang អនុប្រធាន​នាយកដ្ឋាន​វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៃក្រសួង​សុខាភិបាលវៀតណាម បាន​និយាយ​កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០២១​ថា ក្រុមហ៊ុនឱសថវៀតណាម Nanogen Pharmaceutical Biotechnology បាន​ធ្វើការស្នើសុំ​អាជ្ញាធរឱ្យអនុញ្ញាតប្រើប្រាស់​វ៉ាក់សាំងខ្លួនដែលមានឈ្មោះថា Nanocovax សម្រាប់​ការប្រើប្រាស់បន្ទាន់ ក្នុងប្រទេសនេះ។

លោកបញ្ជាក់​ថា មុនពេលវ៉ាក់សាំង១ អាច​ត្រូវបានចាក់ទូលំទូលាយ​ទៅលើ​ប្រជាជន​ ក្រសួង​សុខាភិបាល​ត្រូវ​ការទិន្នន័យ​អំពី​សុវត្ថិភាព ការបង្កើតប្រព័ន្ធភាពសុំា និង​ប្រសិទ្ធភាពការពារ។

បើតាមលោក Quang ឱ្យដឹងថា ក្នុងករណីវ៉ាក់សាំង Nanocovax នេះ គឺមានតែមនុស្ស ១ពាន់នាក់​ប៉ុណ្ណោះ​ដែលបាន​ចូលរួម​ចាក់សាកល្បង​ក្នុងដំណាក់​កាលទី៣ ដែល​ចាប់ផ្តើមធ្វើឡើងពីថ្ងៃទី១១មិថុនាមក ពោលគឺ​ជាចំនួនដ៏តូច។

គួរដឹងថា មកដល់ពេលនេះ វៀតណាម​បាន​អនុញ្ញាតឱ្យប្រើវ៉ាក់សាំង​ ៤ប្រភេទ រួមមាន AstraZeneca, Sputnik V, Sinopharm និង Pfizer ដែល​សុទ្ធតែ​មាន​មនុស្សចូលរួមស្ម័គ្រចិត្តចាក់សាកល្បងក្នុងដំណាក់កាលទី៣ ប្រមាណពី ៣ ទៅ ៥ម៉ឺននាក់៕

ប្រភព៖ Vietnam News

អត្ថបទថ្មី
;