អំឡុង និងក្រោយកូវីដ! កម្ពុជា នឹងបញ្ចេញកញ្ចប់ថវិកាចំណាយ លើ៦ចំណុចនេះ
- 2021-06-25 08:27:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អំឡុង និងក្រោយកូវីដ! កម្ពុជា នឹងបញ្ចេញកញ្ចប់ថវិកាចំណាយ លើ៦ចំណុចនេះ
ចន្លោះមិនឃើញ
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជម្រាបទៅកាន់លោកស្រី Victoria Kwakwa អនុប្រធាធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ក្នុងជំនួបនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ អំពីវិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញជាបន្តបន្ទាប់ចំនួន ៨ជុំ សំដៅប្រយុទ្ធការពារសុខភាពអាយុជីវិតប្រជាជន រក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ជាពិសេសគ្រួសារក្រី និងងាយរងគ្រោះ។
លោកបន្តថា វិធានការជុំទី៩ ស្តីពការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ១៩ ក៏នឹងត្រូវដាក់ចេញបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ។ កញ្ចប់ចំណាយអន្តរាគមន៍ជាក់ស្តែងទាំងនោះរួមមាន៖
១. ចំណាយលើការទប់ស្កាត់ និងព្យាបាលជំងឺកូវីដ១៩ តាមរយៈក្រសួងសុខាភិបាល
២. ចំណាយលើការបណ្តុះបណ្តាលជំនាញ និងឧបត្ថម្ភកម្មករពេលព្យួរកិច្ចសន្យាការងារ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
៣. គម្រោងសាច់ប្រាក់ពលកម្មចំនួន ១០០លានដុល្លារ នៅឆ្នាំ២០២០ និង ១៦០លានដុល្លារ នៅឆ្នាំ២០២១
៤. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារ ក្រ-១ ក្រ-២ និងជនងាយរងគ្រោះ
៥. ចំណាយផ្នែកសន្តិសុខស្បៀង និងការជំរុញចលនាផលិតស្បៀង និងចំណាយផ្សេងៗ
៦. ចំណាយអន្តរាគមន៍ផ្នែកសេដ្ឋកិច្ចជួយដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនសាជីវកម្មធានាឥណទានកម្ពុជា៕