ហេតុផលស្នូលដែល Apple តែងដាក់អក្សរ “i” អមជាមួយផលិតផលខ្លួន

  • 2021-06-29 04:08:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យើងដឹងហើយថាផលិតផល Apple ដូចជា iPhone, iPad, iPod ឬ iMac តែងមានព្យញ្ជនៈ “i” នៅអមជានិច្ច។ ហើយហេតុផលនោះគឺថា៖

នៅ ចុងទសវត្សទី៩០ អំឡុងពេលអ៊ីនធឺណិតចាប់ផ្ដើមពេញនិយម ដែលក្លាយជានិន្នាការសម្រាប់លក់កុំព្យូទ័រ និងចំពេលរើសឈ្មោះដាក់ឱ្យកុំព្យូទ័រ iMac ក្រុមអ្នកទីផ្សាររបស់ Apple បានជ្រើសរើសអក្សរ “i” ភ្ជាប់ជាមួយឈ្មោះកុំព្យូទ័រ Mac ដើម្បីតំណាងការប្រើឱ្យអ៊ីនធឺណិត ដែលជាចំណុចលក់សំខាន់និងទាក់ទាញអតិថិនជននៅពេលនោះ។

iMac នេះផងដែរ ក៏ជាឈ្មោះ ដែលបានច្រានចោល ឈ្មោះផ្សេងមួយទៀតគឺ “macman” ដែល សហស្ថានិកនិងអតីត CEO លោក Steve Jobs ចង់ដាក់ឈ្មោះឱ្យកុំព្យូទ័រ Mac ផងដែរ។

បន្ថែមពីនេះ តួអក្សរ “i” ក៏តំណាងឱ្យ individual ដែលចង់បង្ហាញទៅអតិថិជនពី បុគ្គលិកលក្ខណៈរបស់ក្រុមហ៊ុនដែលមានការច្នៃប្រឌិតរចនាម៉ូដពិសេសៗ មានតែមួយ។ វាក៏តំណាងឱ្យ instruct ដែលបង្ហាញពីបំណងរបស់ផលិតផល ថាជាឧបករណ៍សម្រាប់សិក្សានៅក្នុងថ្នាក់រៀនផងដែរ។

មិនទាន់អស់ទេ “i” ថែមទាំងតំណាងឱ្យ inform និង inspire ដែលបញ្ជាក់ពីចំនួនកុមារអាចអង្គុយរៀននៅពីមុខកុំព្យូទ័រ Mac និងបង្ហាញថា Mac គឺម៉ាស៊ីនកុំព្យូទ័រជម្រុញឱ្យអ្នកប្រើ អាចបង្កើតអ្វីបានច្រើនដែលមិនធ្លាប់មាន។

បន្ទាប់ពី កុំព្យូទ័រ iMac បានក្លាយជាជោគជ័យក្នុងការលក់ដ៏ធំធេង ក្រោយមក តួអក្សរ “i” បានក្លាយជាសញ្ញាសម្គាល់មួយងាយស្រួលហៅ ពេញនិយម ទើប Apple សម្រេចប្រើសញ្ញាសម្គាល់នេះដាក់លើផលិតផលខ្លួនជាច្រើនទៀតរហូតមក រួមមានដូចជា iBook, iMovie និង iPod ជាឧបករណ៍ចាក់តន្រ្តីជាដើម៕

ប្រភព៖ YouTube ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី
;