ប្រទេសអាស៊ានមួយនេះ ក៏គ្រោងចាក់វ៉ាក់សាំងបន្ថែមដូសទី៣ដែរ
- 2021-06-30 01:44:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសអាស៊ានមួយនេះ ក៏គ្រោងចាក់វ៉ាក់សាំងបន្ថែមដូសទី៣ដែរ
ចន្លោះមិនឃើញ
ប្រទេសម៉ាឡេស៊ី កំពុងសិក្សាអំពីប្រសិទ្ធភាពវ៉ាក់សាំងកូវីដ១៩ ប្រឆាំងនឹងវីរុស Delta ហើយត្រូវការសម្រាប់ការចាក់ដូសទី៣។
លោក Khairy Jamaluddin រដ្ឋមន្រ្តីសម្របសម្រួលកម្មវិធីប្រព័ន្ធសុំាកូវីដ១៩ បាននិយាយថា បណ្តាប្រទេសអភិវឌ្ឍ កំពុងជំរុញការផលិតវ៉ាក់សាំងត្រៀមសម្រាប់ឆ្នាំក្រោយ ក្នុងនោះគឺការចាក់បន្ថែមដូសទី៣។
លោកថ្លែងថា៖ «យើងចង់ទទួលបានទិន្នន័យដែលល្អប្រសើរអំពីរយៈពេលរបស់វ៉ាក់សាំង ហើយយើងគួរតែចាប់ផ្តើមចាក់ដូសទី៣ ប្រសិនបើចាំបាច់។ នេះគឺសម្រាប់ការព្យាករឆ្នាំក្រោយ»៕
ប្រភព៖ theedgemarkets