នេះជាមូលហេតុ​ដែល​ផ្ទុះភ្លើងឆេះចេញពីក្នុង​សមុទ្រ! (វីដេអូ)

  • 2021-07-06 02:55:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការផ្ទុះឆេះដ៏សន្ធោសន្ធៅ​នៅក្នុងឈូងសមុទ្រម៉ិចស៊ីកូ ហើយលេចឡើង​មកលើផ្ទៃទឹក បាន​កើតឡើង​កាលពីចុងសប្តាហ៍កន្លងទៅ ដោយសារមានការលេចធ្លាយ​បំពង់បង្ហូរឧស្ម័នក្រោមទឹក។

អគ្គិភ័យនេះ បានកើតឡើង​នៅជិតផ្លាតហ្វមបូមប្រេង របស់​ក្រុមហ៊ុន Pemex នៃ​ប្រទេសម៉ិចស៊ីកូ។ គ្មាន​អ្នករងគ្រោះ​ក្នុងហេតុការណ៍នេះឡើយ។ ក្រុមហ៊ុននឹង​ស៊ើបអង្កេត​បន្ថែម​ជុំវិញការលេចធ្លាយនេះ។

ចំពោះ​ការពន្លត់ភ្លើង ក្រុមហ៊ុនបាន​ប្រើប្រាស់​ទូកដាក់ព័ទ្ធជុំវិញភ្លើង បាញ់ស្រោចពន្លត់ ដោយប្រើរយៈពេល ៥ម៉ោង ទើបគ្រប់គ្រងស្ថានការណ៍បាន។

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ CNN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;