សម្តេច ស ខេង៖ ដើម្បីកាត់បន្ថយ​គ្រោះថ្នាក់​នៃ​គ្រឿងញៀន ត្រូវអនុវត្ត ៣កុំ ១រាយការណ៍

  • 2021-07-08 08:36:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង បាន​លើកឡើង​នៅថ្ងៃទី៧កក្កដា​ដោយអំពាវនាវ​ចំពោះកម្លាំងអនុវត្តច្បាប់ទាំងអស់ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដើម្បីឲ្យប្រទេសជាតិអាចកាត់បន្ថយគ្រោះថ្នាក់ដោយគ្រឿងញៀន នឹងឈានទៅគ្មានគ្រឿងញៀន តាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍គឺ៖

  • កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។

  • កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។

  • កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។

  • មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច។

តាមរយៈលទ្ធផលនៃកិច្ចប្រតិបត្តិការរបស់កម្លាំងអនុវត្តច្បាប់ បានបង្ហាញឱ្យឃើញថា មានសកម្មភាព ចរាចរណ៍ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅតែបន្តកើតមានឡើងក្នុងភូមិសាស្ត្ររាជធានី ខេត្ត គឺក្នុងខែមិថុនានេះ បង្ក្រាបបាន បទល្មើសគ្រឿងញៀនសរុប ៣៧៧ករណី (ធៀបនឹងខែឧសភា/២០២១, មាន ៤២៣ករណី) ថយចុះ ៤៦ករណី ស្មើនឹង ១០៨ភាគរយ ក្នុងនោះ ករណីជួញដូរ រក្សាទុក ២៨១ករណី, ករណីប្រើប្រាស់ ៨៧ករណី, ករណីសំយោគ កែច្នៃ ០២ករណី, ករណីដាំដុះ ០៧ករណី ។

ករណីគ្រឿងញៀនបង្ក្រាបដោយសមត្ថកិច្ចនគរបាលចំនួន ៣៥៤ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន ៧៦១នាក់ (ស្រី ៥៣នាក់) និង ករណីគ្រឿងញៀនបង្ក្រាបដោយសមត្ថកិច្ចកងរាជអាវុធហត្ថចំនួន ២៣ករណី ឃាត់ខ្លួនជន សង្ស័យចំនួន ៤៦នាក់ (ស្រី ០៣នាក់)៕

ប្រភព៖ ហ្វេសប៊ុកសម្តេច ស ខេង

អត្ថបទថ្មី
;