ស្ថិតិច្បាស់ៗ Messi សង្ឃឹមខ្ពស់ឈ្នះពាន Ballon d’Or 2021 និងជាលើកទី ៧
- 2021-07-11 05:00:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថិតិច្បាស់ៗ Messi សង្ឃឹមខ្ពស់ឈ្នះពាន Ballon d’Or 2021 និងជាលើកទី ៧
ចន្លោះមិនឃើញ
វគ្គផ្តាច់ព្រ័ត្ររវាង អាហ្សង់ទីន ទល់នឹង ប្រេស៊ីល ព្រឹកមិញនេះខ្សែប្រយុទ្ធ Angel Di Maria បានជាប់ជា MVPស៊ុត១គ្រាប់ជាប់ជា អ្នកលេងល្អជាងគេ។ រូបគេគឺជា វិរបុរសជួយជម្រើសជាតិរបស់ខ្លួនលើកពាន បន្ទាប់ពីខកចិត្តច្រើនលើក ច្រើនសារ។
និយាយពីសមិទ្ធផលបុគ្គលវិញ ទោះជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi មិនបានស៊ុតបញ្ចូលទី ឬ assist វគ្គផ្តាច់ព្រ័ត្រ ក៏ប៉ុន្តែមុននឹងឡើងដល់វគ្គនេះ Messi លេង ៥ ប្រកួតជាប់ MVP ៤ ដង ឈ្នះពានរង្វាន់កីឡាករល្អផ្ដាច់គេ(Best Player) ឈ្នះពានរង្វាន់កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំ Copa America 2021 (រកបាន ៤គ្រាប់ assist ជោគជ័យ ៥ ដង)។
ពេញមួយឆ្នាំ ២០២១ ទាំងនៅ Barcelona និងជម្រើសជាតិ Messi បង្ហាញខ្លួនសរុប ៣៨ ហ្គេមរកគ្រាប់បាល់ ៣៣ គ្រាប់បញ្ចូនបាល់ , assist ១៤លើកជាប់ឈ្មោះជា កីឡាករលេងល្អក្រោយចប់ការប្រកួតចំនួន ២៦ដងស្ទើរតែជាប់គ្រប់ប្រកួតទៅហើយ។ Messi ជា Top Scorer(៣០គ្រាប់), Top assist (៩ដង) ទាំងនៅក្លឹបនិងនៅលីគ La Liga ថែមទៀតផងទោះជា របូតពានលីគធ្លាក់ទៅដៃក្រុម AT. Madrid ។
ពាន Ballon d’Or គឺជាពានរង្វាន់ផ្តល់ជូនបុគ្គល គិតលើស្ថិតិការលេងល្អបំផុតរបស់កីឡាករ។ សមិទ្ធផល Messi ប្រឹងលេងដូចបង្ហាញក្នុងតួលេខខាងលើ រួមទាំងជួយឲ្យក្លឹបឈ្នះពានមួយគឺ Copa Delrey ឬ Spanish KingCup ព្រមទាំង ពានដ៏ធំនិងចំណាស់ជាងគេប្រចាំតំបន់អាមេរិកខាងត្បូង Copa America ផងនោះ ដូចនេះគេសង្ឃឹមខ្ពស់ជាងគេឈ្នះពាន Ballon d’Or ជាលើកទី ៧ ។
យ៉ាងណាមិញបច្ចុប្បន្ន Robert Lewandowski លេង៣៤ប្រកួតរកបាន ៤១គ្រាប់ ក៏ប៉ុន្តែគ្រប់ការប្រកួតទាំង ខ្សែប្រយុទ្ធប៉ូឡូញជាប់ MVP តិចជាងគេ។ តារាងឈ្មោះពេលនេះមាន Robert Lewandowski, Lionel Messi, Ngolo Kante និង Jorginho សុទ្ធតែ Top 4 ៕