គូប្រជែង Tesla នៅចិន ចេញឡានតម្លៃខ្ទង់ ២ម៉ឺនដុល្លារស្តើង សាកភ្លើងម្តងជិះបាន ៥២០គ.ម
- 2021-07-12 04:02:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូប្រជែង Tesla នៅចិន ចេញឡានតម្លៃខ្ទង់ ២ម៉ឺនដុល្លារស្តើង សាកភ្លើងម្តងជិះបាន ៥២០គ.ម
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន Xpeng បានប្រកាសចេញរថយន្តម៉ូដែលថ្មីមួយទៀត ហៅថា G3i នៅទីផ្សារក្នុងស្រុករបស់ខ្លួន ដែលនឹងចេញលក់ជាផ្លូវការនៅខែកញ្ញាខាងមុខនេះតែម្តង។
រថយន្ត XPeng G3i ទទួលបានការឌីហ្សាញយ៉ាងទាក់ទាញ ជាមួយនឹងរូបរាងបែបស្រលូន ប្រើអំពូល Daytime Running Lights រាងស្លីម និង ចង្កៀងមុខ LED នៅខាងក្រោម ខណៈចង្កៀងក្រោយក៏ជាប្រភេទ LED លាតពេញផ្នែកខាងក្រោយនោះផងដែរ។
ក្រឡេកចូលទៅមើលផ្នែកខាងក្នុងវិញ G3i ប្រើអេក្រង់កម្សាន្តទំហំ ១៥,៦អ៊ីញ ដែលបំពាក់បន្ទះឈីប Snapdragon 820A ហើយវាក៏មានប្រព័ន្ធបើកបរស្វ័យប្រវត្តិពាក់កណ្តាល XPILOT 2.5 ដែលត្រូវ XPeng អះអាងថា ល្អបំផុតក្នុងចំណោមគូប្រជែងរបស់ខ្លួន។
រថយន្ត SUV ដំណើរការដោយថាមពលអគ្គិសនីខាងលើ ប្រើម៉ូទ័រអគ្គិសនីមួយនៅប៉ុងមុខ មានកម្លាំង ១៩៤សេះ និងកម្លាំងបង្វិល ៣០០ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៨,៦វិនាទី ហើយមានល្បឿនអតិបរមា ១៧០គីឡូម៉ែត្រក្នុងមួយម៉ោង។
XPeng G3i ម៉ូដែលស្តង់ដារ បំពាក់កញ្ចប់អាគុយទំហំ ៥៥គីឡូវ៉ាត់ម៉ោង អាចឲ្យវាបើកបរបានចម្ងាយ ២៨៦ម៉ាយ៍ ឬ ៤៦០គីឡូម៉ែត្រនៅពេលសាកភ្លើងពេញម្តង ខណៈដែរប្រភេទខ្ពស់បំផុតប្រើកញ្ចប់អាគុយទំហំ ៦៦គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយដល់ ៣២៣ម៉ាយ៍ ឬ ៥២០គីឡូម៉ែត្រ។ ពាក់ព័ន្ធជាមួយនឹងតម្លៃរបស់វាវិញ គឺចាប់ពីខ្ទង់ ២៣ ០០០ដុល្លារ សម្រាប់ទីផ្សារប្រទេសចិន៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទានរថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕