ប្រទេសក្បែរខាងកម្ពុជាមួយទៀតហើយ ឱ្យចាក់វ៉ាក់សាំងលាយចម្រុះគ្នា
- 2021-07-14 06:44:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសក្បែរខាងកម្ពុជាមួយទៀតហើយ ឱ្យចាក់វ៉ាក់សាំងលាយចម្រុះគ្នា
ចន្លោះមិនឃើញ
បន្ទាប់ពីថៃ ដែលប្រកាសឱ្យចាក់វ៉ាក់សាំង Sinovac លាយជាមួយ AstraZeneca ឥឡូវនេះ វៀតណាមក៏ប្រកាសអនុញ្ញាតឱ្យចាក់វ៉ាក់សាំង Pfizer និង AstraZeneca លាយចម្រុះគ្នាផងដែរ។
ក្រសួងសុខាភិបាលវៀតណាម ឱ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ថា អ្នកដែលចាក់ AstraZeneca ដូសទី១ គឺត្រូវបានផ្តល់អាទិភាពឱ្យចាក់ Pfizer ជាដូសទី២ នៅក្នុងរយៈពេលពី ៨ ទៅ ១២សប្តាហ៍បន្ទាប់ពីចាក់ដូសទី១។
គួរដឹងដែរថា ជុំវិញការចាក់លាយចម្រុះវ៉ាក់សាំងគ្នានេះ ត្រូវបានអ្នកជំនាញអង្គការសុខភាពពិភពលោក ព្រមានរួចមកហើយថា វាអាចនឹងមានគ្រោះថ្នាក់ ព្រោះទិន្នន័យនៃការសិក្សានេះ មិនទាន់គ្រប់គ្រាន់នៅឡើយ៕