អាល្លឺម៉ង់ បើកសម្ពោធ​ទី​បញ្ជាការ​អវកាសយោធា​ មានគោលដៅសំខាន់២

  • 2021-07-14 08:40:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីបញ្ជាការអវកាស​យោធាថ្មី​មួយរបស់​អាល្លឺម៉ង់ ត្រូវបាន​សម្ពោធ​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ​២០២១ នៅភាគខាងលិច​ប្រទេស ក្រោម​អធិបតីភាពរបស់​រដ្ឋមន្រ្តីការពារជាតិ លោកស្រី Annegret Kramp-Karrenbauer។

ភារកិច្ចចម្បង​២របស់​ទីបញ្ជាការនេះ គឺ​ដើម្បី​ការពារ​ផ្កាយរណប និង​ឃ្លាំមើលការគំរាមកំហែង​នានា​ក្នុងទីអវកាស (ដូចជាអាចម៌ផ្កាយ និងវិភាគ​សកម្មភាព​របស់​ប្រទេសផ្សេងៗ)។

សេចក្តីថ្លែងការណ៍របស់​រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លើកឡើង​ថា «យោធាអវកាសនេះ គឺបាន​នឹង​កំពុងឆ្លើយតប​ចំពោះ​ការកើនឡើង​ដ៏គួរឱ្យកត់​សម្គាល់​នៃអវកាស​សម្រាប់​សមត្ថភាព​របស់​រដ្ឋយើងក្នុងការបំពេញមុខងារ វិបុលភាព​សម្រាប់​ប្រជាជនយើង និង​ការកើនឡើង​នូវការពឹងផ្អែក​របស់​កងទ័ព​ទៅលើទិន្នន័យ​អវកាស សេវា និងផលិតផល»។

​បើតាម​លោកស្រី Annegret Kramp-Karrenbauer ឱ្យដឹងថា យោធាអាល្លឺម៉ង់​មាន​ផ្កាយ​រណបផ្ទាល់ខ្លួនចំនួន៦ ដែល​កំពុងស្ថិតនៅគន្លងផែនដី។ ប្រតិបត្តិការអវកាស​របស់​អាល្លឺម៉ង់ គឺតែងតែជា​ប្រតិបត្តិការការពារ ដើម្បីធានាថា ហេដ្ឋារចនាសម្ព័ន្ធនោះ គឺមិនមានគ្រោះថ្នាក់៕

ប្រភព៖ USnews

អត្ថបទថ្មី
;