ប្រជាជនបារាំង​ ផ្ទុះបាតុកម្ម​ប្រឆាំង​នឹង​វិធានការ​​កូវីដ​របស់​លោកម៉ាក្រុង

  • 2021-07-15 02:26:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្សរាប់ពាន់នាក់​ក្នុងប្រទេស​បារាំង បាន​ផ្ទុះបាតុកម្ម​ប្រឆាំង​នឹង​វិធានការ​រឹតត្បិត​របស់​លោក​ប្រធានាធិបតី អេមម៉ានូអែល ម៉ាក្រុង ដែលរើសអើង​ដល់អ្នកមិនបានចាក់វ៉ាក់សាំង។

ក្នុងបាតុកម្ម​នេះ ប៉ូលិស​បាន​បាញ់​ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បី​បំបែក​ក្រុម​អ្នកតវ៉ា ដែលធ្វើឡើង​នៅក្រុងធំៗ ដូចជាប៉ារីស និងលីយ៉ុង។

សូមជម្រាបថា វិធានការថ្មី​ដែលប្រកាស​ដោយ​ប្រធានាធិបតីបារាំងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ​២០២១ សង្កត់ធ្ងន់ទៅលើ​ការអនុញ្ញាតឱ្យចូល​ភោជនីយដ្ឋាន ហាងកាហ្វេ ផ្សារទំនើប រោងកុន និងជិះរថភ្លើង​ គឺ​តម្រូវឱ្យមានបណ្ណបញ្ជាក់ពី​ការចាក់វ៉ាក់សាំងរួច និង​ធ្វើ​តេស្តរហ័ស​អវិជ្ជមាន ឬ​បាន​ជាសះស្បើយពីកូវីដ១៩ ដោយការអនុវត្ត​ចាប់ពីខែសីហា។ វិធានការនេះ គឺដើម្បីទប់ស្កាត់​ការឆ្លងវីរុសបម្លែងថ្មី ជាពិសេស​គឺវីរុស Delta។

ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការប្រកាសខាងលើ ប្រជាជន​បារាំង​ជាង ២ម៉ឺននាក់​បាន​ចុះឈ្មោះ​ចាក់វ៉ាក់សាំង ដែល​ចំនួន​នេះ គឺបានបំបែកកំណត់ត្រា ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការ​ចាក់វ៉ាក់សាំង​ក្នុងប្រទេសនេះមក។ បើគិតត្រឹមថ្ងៃទី១៤កក្កដា មនុស្សជាង ៩២ម៉ឺននាក់ហើយ បាន​ចុះឈ្មោះ​ចាក់វ៉ាក់សាំង ភាគច្រើន​ក្រោមអាយុ៣៥ឆ្នាំ៕

ប្រភព៖ Reuters

អត្ថបទថ្មី
;