បងប្អូន​ជនពិការ​ទទួលបាន​ការ​បណ្តុះបណ្តាល​អំពី​ការកែច្នៃ​សំរាម

  • 2021-07-26 04:08:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Village Work Co.Ltd បានបើកវគ្គបណ្តុះបណ្តាលដល់ជនពិការ នៅក្នុង​ភូមិចំការដូង សង្កាត់ដង្កោ ដើម្បីកែច្នៃសំរាមឡើងវិញ ផ្តល់ឱកាសសម្រាប់ប្រជាជនទាំងនោះ​ឱ្យមានជីវភាពរស់នៅល្អ និង វិធីច្នៃប្រឌិតសំរាមដោយការកែច្នៃឡើងវិញហើយ ប្រែក្លាយ វាទៅជាផលិតផលមានប្រយោជន៍។

លោកស្រី ណម ប៊ុណ្ណាក់ នាយកប្រតិបត្តិនៃក្រុមហ៊ុន Village Work Co.ltd ជឿជាក់ថាគំនិត ផ្តួចផ្តើមមួយនេះបានមកពីការគោរពនឹងអោយតម្លៃដល់ជនពិការ ជំរុញលើកទឹកចិត្តឱ្យពួក គេអោយខិតខំធ្វើការ បន្ថែមពីលើនេះគឺការថែរក្សាបរិស្ថាន និង បង្កើតឱកាសការងារលើ វិស័យនេះ។

ក្រុមហ៊ុនតែងតែជម្រាបដំណឹងដល់បុគ្គលិកអំពី​ការឱ្យ​តំលៃរបស់អតិថិជនទៅលើផលិតផលរបស់ពួកគេបានផលិត ហើយផលិតផលទាំងនោះត្រូវបាននាំចេញទៅ អឺរ៉ុប ប្រទេសអាមេរិក នឹងក្រុមហ៊ុនធំៗផ្សេងទៀត ពត៌មានទាំងនេះគឺជាផ្នែកមួយនៃការ ជំរុញលើកទឹកចិត្តដល់ក្រុមការងារក្នុងការខំបន្តធ្វើវាឱ្យបានកាន់តែល្អ។

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ និងវីដេអូ ផ្តល់សិទ្ធិដោយ A24

អត្ថបទថ្មី
;