អាមេរិក ដែល​សុទ្ធតែ​ចាក់វ៉ាក់សាំង​ខ្លាំងៗ ​ឥឡូវ​ត្រូវពាក់ម៉ាស់​ឡើងវិញ​ដដែល

  • 2021-07-28 03:15:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​អាមេរិក​បានជំរុញ​ឱ្យ​អ្នកចាក់វ៉ាក់សាំងរួច គួរពាក់ម៉ាស់ឡើងវិញ​នៅកន្លែងដែល​មានការឆ្លងរាលដាលជំងឺកូវីដ១៩ខ្ពស់ ពិសេសវីរុស Delta។

មជ្ឈមណ្ឌលគ្រប់គ្រង​ និងបង្ការ​ជំងឺឆ្លងអាមេរិក (CDC) បាន​បញ្ជាក់​នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០២១ថា គ្រូ និងសិស្ស​ទាំងអស់ ចាប់ពីមតេយ្យដល់ថ្នាក់ទី១២ ក៏គួរតែពាក់ម៉ាស់ដែរ ដោយកុំគិតថាខ្លួនបានចាក់វ៉ាក់សាំង​រួច។

បើតាម CDC ឱ្យដឹងថា បណ្តាក្រុងស្រុក ៦៣% នៅអាមេរិក បាន​រងនូវអត្រា​ចម្លងខ្ពស់ ដែល​តម្រូវចាំបាច់ត្រូវពាក់ម៉ាស។ ក្នុងនោះវីរុស Delta គឺមាន​ការចម្លងខ្ពស់៕

ប្រភព៖ Channelnewsasia

អត្ថបទថ្មី
;