ក្មេង​ស្រី​អាយុ ១៤​ឆ្នាំ​នឹង​ជំនួស​តំណែង​ Liu Yifei ក្នុង​រឿង​និស្ស័យស្នេហ៍​ដាវ​ទិព្វ​ថ្មី

  • 2021-08-02 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជាមួយ​នឹង​សម្រស់​ស្អាត ព្រម​ទាំង​មាន​ដុង​ពី​កំណើត តារា​សម្ដែង​ស្រី​វ័យ​ក្មេង Huang Yang Dian Tian ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​សម្ដែង​ក្នុង​រឿង​ដែល​មាន​ចំនួន​ទឹក​ប្រាក់​វិនិយោគ​ធំ។

កាល​ពី​ថ្ងៃ​ទី ២៩ ខែ​កក្កដា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន QQ បាន​រាយការណ៍​ថា ផលិតករ​របស់​រឿង​ភាគ Chinese Paladin នឹង​ផលិត​វគ្គ​ថ្មី​របស់​រឿង​នេះ។ តាម​នោះ​ដែរ តួឯក​ស្រី​ថ្មី​ត្រូវ​បាន​ប្រគល់​ឲ្យ​តារា​សម្ដែង​ស្រី​​វ័យ​ក្មេង Huang Yang Dian Tian ដែល​​មាន​អាយុ​ទើប​តែ​១៤​ឆ្នាំ។ ស្រី​ស្អាត​កើត​ឆ្នាំ២០០៧ រូប​នេះ​​នឹង​រ៉ាបរង​តួ​ដែល​ធ្លាប់​ធ្វើ​ឲ្យ​កំពូល​តារា​សម្ដែង Liu Yifei ល្បី​ឈ្មោះ​កាល​ពី​ជាង​១០​ឆ្នាំ​មុន។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​ថត​រឿង​នេះ តារា​សម្ដែង​ស្រី​ជួរ​មុខ Liu Yifei ក៏​មាន​អាយុ​ក្មេង​ដូច​គ្នា ដោយ​ពេល​នោះ នាង​ទើប​មាន​វ័យ​១៧ឆ្នាំ​ប៉ុណ្ណោះ។ ដូច​គ្នា​នឹង រៀម​ច្បង​ដែរ នេះ​ក៏​ជា​រឿង​ទិ​១​ដែល Huang Yang Dian Tian បាន​ដើរ​តួឯក​ដូច​គ្នា។

Chinese Paladin ដែល​មាន​ចំណង​ជើង​ខ្មែរ​ថា និស្ស័យ​ស្នេហ៍​ដាវ​ទិព្វ​បាន​ជួយ​លើក​តម្កើង​កេរ្តិ៍ឈ្មោះ​​ឲ្យ​សិល្បការិនី​ចិន​​ជាច្រើន​ដូច​ជា Liu Yifei, Yang Mi និង​ Liu Shishi ជា​ដើម។ ដូច​នេះ​ គេ​រំពឹង​ថា ស្រី​ស្អាត​អាយុ​១៤​ឆ្នាំ​ខាង​លើ ក៏​នឹង​ល្បី​ជាង​មុន​ក្រោយ​សម្ដែង​រឿង​នេះ​ដូច​គ្នា៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;