សិង្ហបុរី អនុញ្ញាតឱ្យ​អ្នកចាក់ Pfizer ដូសទី១ អាចទៅចាក់ Sinovac ជាដូសទី២បាន

  • 2021-08-02 08:23:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល​សិង្ហបុរី នៅថ្ងៃទី២សីហា បាន​ប្រកាស​អនុញ្ញាតឱ្យ​អ្នកដែលកើតមាន​ប្រតិកម្មអាលែហ្ស៊ី ក្រោយចាក់​វ៉ាក់សាំង​ប្រើបច្ចេកវិទ្យា mRNA ដូចជា Pfizer ឬ Moderna ដូសទី១ អាចទៅចាក់ Sinovac ជាដូសទី២បាន។

លើសពីនេះ អ្នកដែលបានវ៉ាក់សាំង Pfizer ឬ Moderna ដូសទី១ និង Sinovac ដូសទី២បែបនេះ គឺត្រូវបានចាត់ទុកថាជាអ្នកបានចាក់គ្រប់ដូស។

គួរដឹងថា អ្នក​ដែលបាន​ចាក់វ៉ាក់សាំង Sinovac នៅសិង្ហបុរី ទោះចាក់បាន២ដូស គឺមិនត្រូវបានរាប់បញ្ចូល​ក្នុងចំនួន​អ្នកចាក់វ៉ាក់សាំង​នៅក្នុងប្រទេស​នេះឡើយ ព្រោះតែកម្មវិធី​ចាក់វ៉ាក់សាំង​ជាតិ គឺមានតែ Pfizer និង Moderna។

សូម​ជម្រាប​ថា បន្ទាប់ពីអង្គការសុខភាព​ពិភពលោក បានទទួលស្គាល់វ៉ាក់សាំង Sinovac សិង្ហបុរី បាន​អនុញ្ញាតឱ្យ​ប្រើវ៉ាក់សាំងនេះ តាមរយៈកម្មវិធី Special Access Route ពោលគឺអនុញ្ញាតឱ្យមន្ទីរពេទ្យ​ឯកជន ជាអ្នកនាំចូលវ៉ាក់សាំងនេះ ចាក់ឱ្យប្រជាជនសិង្ហបុរី ប៉ុន្តែការចាក់វ៉ាក់សាំង Sinovac ពុំមែនជាកម្មវិធី​ចាក់វ៉ាក់សាំងជាតិនោះទេ៕

ប្រភព៖ Channelnewsasia

អត្ថបទថ្មី
;