ទាល់ច្រកខ្លាំងមែនទែន ម្ដាយ Wu Yifan សុំឲ្យឈិនឡុងចូលជួយ តែត្រូវគេដេញចេញ
- 2021-08-09 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាល់ច្រកខ្លាំងមែនទែន ម្ដាយ Wu Yifan សុំឲ្យឈិនឡុងចូលជួយ តែត្រូវគេដេញចេញ
ចន្លោះមិនឃើញ
ក្រោយពេលកូនប្រុសត្រូវចាប់ខ្លួន ម្ដាយបង្កើតរបស់តារាសម្ដែងប្រុសល្បីឈ្មោះចិន Wu Yifan បានដើររកមេធាវីគ្រប់កន្លែង និងដល់ថ្នាក់សុំជំនួសពីតារាសម្ដែងប្រុសចាស់វស្សា Jackie Chan ទៀតផង។
កាលពីថ្ងៃទី ៨ ខែសីហាកន្លងទៅនេះ បណ្ដាញព័ត៌មាន Sohu បានរាយការណ៍អំពីស្ថានភាពពេលបច្ចុប្បន្នរបស់ម្ដាយបង្កើតតារាសម្ដែងប្រុសកំពុងជួបរឿងអាស្រូវធំ Wu Yifan។ ប្រភពខាងលើបានឲ្យដឹងថា ព័ត៌មានដែលចុះផ្សាយមុននោះថា លោកស្រីត្រូវគេចាប់ខ្លួនដែរនោះគឺមិនពិតឡើយ។
Sohu បានបន្ថែមថា នៅពេលនេះ លោកស្រី Wu Xiuqin កំពុងគេងមិនលក់ បក់មិនល្ហើយ ដោយសារតែរវល់រកមេធាវីការពារក្ដីឲ្យកូនមិនបាន។ ដោយសារហេតុនេះហើយ លោកស្រីបានសុំទៅជួបកំពូលតារាសម្ដែងប្រុសចាស់វស្សា ឈិន ឡុងដើម្បីសុំជំនួយ តែមិនទាន់បានជួបផង ក៏ត្រូវសន្តិសុខឲ្យទៅវិញ។ មុននោះដែរ តារាសម្ដែងប្រុសមានឥទ្ធិពលខាងលើ ធ្លាប់ជួយទ្រទ្រង់ដល់ប្រុសស្អាតអាយុ ៣១ឆ្នាំពេលលោកទើបមកប្រទេសវិញ។
បណ្ដាញព័ត៌មានដដែលបានប្រាប់បន្ថែមថា នៅពេលនេះ ម្ដាយរបស់ Wu Yifan ស្គមស្គាំងជាងមុនខ្លាំង ដោយសារតែហត់ពេក ព្រមទាំងបាក់ទឹកចិត្ត ក្រោយពេលដឹងថាកូនខ្លួនអាចទទួលទោសធ្ងន់ធ្ងរ។ ជាមួយគ្នានេះដែរ Wu Yifan នឹងត្រូវចាប់ខ្លួន៣៧ថ្ងៃជាបណ្ដោះអាសន្នដើម្បីស៊ើបអង្កេត៕