ព្រឹត្តិការណ៍​ពួកតាលីបង់ វាយ​ចូលក្រុង​កាប៊ុលពេល​នេះ នឹកឃើញដល់​ក្រុម​ខ្មែរក្រហម ចូលភ្នំពេញ កាលពី​៤៦ឆ្នាំមុន

  • 2021-08-16 03:38:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រឹត្តិការណ៍​ដ៏ភ្ញាក់ផ្អើល​បំផុត​ក្នុងពិភពលោក​នាពេលនេះ គឺ​ជាការវាយលុកចូល​កាន់កាប់​រដ្ឋធានី​កាប៊ុល​ ប្រទេសអាហ្វហ្គានីស្ថាន បាន​សម្រេច​របស់​ក្រុមតាលីបង់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០២១ ក្រោយការដកទ័ពអាមេរិក។

សម្រាប់​ប្រជាជន​កម្ពុជា ប៉ុន្មានថ្ងៃចុងក្រោយ​នេះ គឺឃើញ​មានការបង្ហោះប្រៀបធៀបគ្នាយ៉ាងច្រើន ដែលព្រឹត្តិការណ៍​នៅអាហ្វហ្គានីស្ថាន ដូចនឹង​ព្រឹត្តិការណ៍​នៅកម្ពុជា​កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ​១៩៧៥ដែរ ដែលពេលនោះ​កងទ័ពខ្មែរក្រហម បាន​ចូលកាន់កាប់​ទីក្រុងភ្នំពេញ បន្ទាប់ពី​យកជ័យ​ជម្នះ​លើកងទ័ពសាធារណរដ្ឋខ្មែរ និងការ​ជម្លៀសចេញរបស់​អាមេរិក។

សូមទស្សនាទិដ្ឋភាព​ខ្លះៗខាងក្រោម៖

ឧទ្ធម្ភាគចក្រអាមេរិក ដែល​ដឹកជម្លៀសមន្រ្តីទូត និងប្រជាជនអាមេរិក ក្នុងក្រុងកាប៊ុល (រូបថត៖ AP)
កងម៉ារីនអាមេរិក ការពារ​ប្រជាជនអាមេរិក និងកម្ពុជា ដែលកំពុងជម្លៀសខ្លួនចេញពីភ្នំពេញ តាមឧទ្ធម្ភាគចក្រ (រូបថត៖ AP)

ក្រុមតាលីបង់ ចូលក្រុងកាប៊ុល

ទ័ពខ្មែរក្រហម ចូលក្រុងភ្នំពេញ

អត្ថបទថ្មី
;