ចិន ឆ្លើយតបទៅ WHO ស្ដីពីការស្វែងរកប្រភពដើមនៃជំងឺវីរុសកូវីដជំហានបន្ទាប់

  • 2021-08-18 02:51:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីថ្ងៃទី១៦ ខែសីហា លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិននៅក្នុងសន្និសីទសារព័ត៌មានបានឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមសារព័ត៌មានស្តីពីសេចក្តីថ្លែងការណ៍របស់លេខាធិការដ្ឋានអង្គការសុខភាពពិភពលោក(WHO)ក្នុងការស្វែងរកប្រភពដើមនៃជំងឺវីរុសកូវីដនៅជំហានបន្ទាប់។

លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន
លោកស្រីបានលើកឡើងថា ភាគីចិនបានកត់សំគាល់លើសេចក្តីថ្លែងការណ៍ខាងលើដែលធ្វើឡើងដោយលេខាធិការដ្ឋាននៃអង្គការ WHOកាលពីនៅថ្ងៃទី១២ សង្កត់ធ្ងន់លើការស្វែងរកប្រភពដើមនៃជំងឺវីរុសជំហានបន្ទាប់គួរតែផ្អែកលើមូលដ្ឋានគ្រឹះនៃជំហានដំបូង អនុវត្តតាមអនុសាសន៍នៃរបាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិន-WHO។ លោកស្រីយល់ថាការស្វែងរកប្រភពដើមនៃជំងឺវីរុសគួរតែផ្អែកលើមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រ មិនគួរក្លាយជាឧបករណ៍ក្នុងការចោទប្រកាន់គ្នាទៅវិញទៅមកឬឧបករណ៍នយោបាយឡើយ។ ទស្សនៈទាំងនេះគួរតែទទួលបានការអនុវត្តក្នុងការងារពាក់ព័ន្ធរបស់អង្គការWHO ។

លោកស្រីបន្តទៀតថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រសួងការបរទេសបានរៀបចំសន្និសីទសារព័ត៌មានសម្រាប់ប្រេសិតការទូតប្រចាំចិនស្តីពីការស្វែងរកប្រភពដើមនៃជំងឺវីរុស ដោយបានពន្យល់យ៉ាងច្បាស់អំពីគោលជំហររបស់ចិននិងវឌ្ឍនភាពការងារចុងក្រោយសម្រាប់បញ្ហាមួយនេះ។ លោកស្រីចង់បញ្ជាក់ថា អង្គការ WHOជាស្ថាប័នមួយរបស់ប្រទេសជាសមាជិក។ ការងារស្វែងរកប្រភពដើមនៃជំងឺវីរុសមានសារៈសំខាន់យ៉ាងខ្លាំង ហើយការងារស្វែងរកប្រភពដើមជំងឺវីរុសជំហានបន្ទាប់ត្រូវដឹកនាំដោយប្រទេសជាសមាជិក។

លេខាធិការដ្ឋានគួរតែពិគ្រោះយោបល់យ៉ាងពេញលេញជាមួយប្រទេសជាសមាជិកលើផែនការការងារជាសកលមួយនេះដោយរួមបញ្ចូលទាំងយន្តការបន្តបន្ទាប់ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចពាក់ព័ន្ធរបស់WHA គោរពយោបល់របស់ប្រទេសជាសមាជិក និងរឹតតែកំណត់ពិភាក្សាជាមួយប្រទេសពាក់ព័ន្ធផ្ទាល់លើផែនការស្វែងរកប្រភពដើមនៃជំងឺវីរុស។ បង្កើតកិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធភាពដោយឈរលើមូលដ្ឋានគ្រឹះមួយនេះ៕

ប្រភព៖ ស្ថានទូតចិនប្រចាំកម្ពុជា

អត្ថបទថ្មី
;