Du Meizhu៖ អរគុណ​ប៉ូលិស​ដែល​បាន​ចាប់​ខ្លួន Wu Yifan

  • 2021-08-19 02:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពេល​ដឹង​ដំណឹង​ថា​ តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​ចិន Wu Yifan ត្រូវ​បាន​ចាប់​ខ្លួន​ជា​ផ្លូវ​ការ​ហើយ ស្រី​ស្អាត​ Du Meizhu បាន​បង្ហោះ​សារ​អរគុណ​ប៉ូលិស​ខណ្ឌ Chao Yang។

កាល​ពី​ថ្ងៃ​ទី ១៨ ខែ សីហា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា នារី​ឈ្មោះ Du Meizhu ដែល​ជា​អ្នក​ប្ដឹង​តារា​សម្ដែង​ប្រុស Wu Yifan មុន​គេ បាន​ចុច like លើ​អត្ថបទ​របស់​ខណ្ឌ​ Chaoyang ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ពី​ដីការ​ចាប់​ខ្លួន​របស់​តារា​ប្រុស​ខាង​លើ។

នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ស្រី​ស្អាត​អាយុ ១៩​ឆ្នាំ​បាន​សរសេរ​ថា៖ ទី​បំផុត សូម​អរគុណ​ដល់​ប៉ូលិស​ខណ្ឌ Chaoyang។ ពួក​គេ​ពិត​ជា​មនុស្ស​ល្អ​មែនទែន ពួក​ខ្ញុំមាន​អារម្មណ៍​ថា​ប្រសើរ​ជាង​មុន​ហើយ។

មុន​នោះ​ដែរ ស្រី​ស្អាត​កើត​ឆ្នាំ ២០០១ បាន​លុប​អត្ថបទ​ដែល​បកអាក្រាត​តួ​រឿង Never Gone ចោល​ទាំង​អស់ ដោយ​នៅ​ទុក​តែ​អត្ថបទ​ពាក់ព័ន្ធ​នឹង​ជីវិត​របស់​ខ្លួន​ប៉ុណ្ណោះ។ នៅ​ថ្ងៃ​ដដែល​នេះ​ដែរ ម្ដាយ​របស់ Wu Yifan ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ ដោយ​ស្លៀកពាក់​ខ្មៅ និង​ពាក់​ម៉ាស​បិទ​ជិត។ Sina បាន​ឲ្យ​ដឹង​ថា រយៈ​ពេល​នេះ លោក​ស្រី​បាន​រត់​រក​គ្រ​ប់​ទី​កន្លែង​ដើម្បី​រក​ជំនួយ​ជួយ​ដល់​កូន​ប្រុស​សំណព្វ តែ​ហាក់​មិន​ទទួល​បាន​ផល​នោះ​ឡើយ ដោយ​សារ​ទោស​របស់​លោក​ធ្ងន់​ខ្លាំង​ពេក៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;