ប្រជាជន​ហុងកុង​ក្ដៅ​ចិត្ត​ព្រោះ Nicole Kidman មាន​ឯកសិទ្ធិ​មិន​បាច់​ចត្តាឡីស័ក​ពេល​មក​ទី​នេះ

  • 2021-08-20 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រជាជន​ហុងកុង​មិន​អាច​ទទួល​យក​បាន​នៅ​ពេល​កំពូល​តារា​សម្ដែង​ស្រី​អូស្ត្រាលី Nicole Kidman មិន​ចាំ​បាច់​ធ្វើ​ការ​ចត្តាឡីស័ក​ដើម្បី​បង្ការ​ជំងឺ​កូវីដ​១៩។

កាល​ពី​ថ្ងៃ​ទី ១៩ ខែ​សីហា​កន្លង​ទៅ​នេះ ​បណ្ដាញ​ព័ត៌មាន Bloomberg ​បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​អូស្ត្រាលី Nicole Kidman កំពុង​រង​ការ​រិះគន់​ពី​បណ្ដាញ​ព័ត៌មាន និង​ប្រជាជន​ហុងកុង​ដោយ​សារ​នាង​មិន​អនុវត្ត​ច្បាប់​ចត្តាឡីស័ក​​នៅ​ទី​នេះ។

តាមនោះ​ដែរ ស្រី​ស្អាត​ខាង​លើ​បាន​បាន​មក​ដល់​ហុងកុង​កាល​ពី​ថ្ងៃ​ទី ១២ ខែ​សីហា​ដើម្បី​ថត​រឿង Expats។ ២​ថ្ងៃ​ក្រោយ​មក គេ​បាន​ប្រទះ​ឃើញ​ដើរ​ទិញ​ទំនិញ​ក្នុង​ផ្សារ​ទំនើប​ដោយ​មាន​អង្គរក្ស​តាម​ការពារ​២​នាក់។ នៅ​ថ្ងៃ​ទី ១៨ គេ​ប្រទះ​ឃើញ​នាង​ដើរ​លេង​នៅ​តំបន់ Sai Wan ថែម​ទៀត។

សកម្មភាព​ខាង​លើ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា តួ​រឿង The Undoing មិន​បាន​ធ្វើ​ចត្តាឡីស័ក​ដើម្បី​ការពារ​ជំងឺ​កូវីដ ១៩ ឡើយ ត្បិត​បើ​តាម​ច្បាប់​ នាង​ត្រូវ​នៅ​ក្នុង​សណ្ឋាគារ​២១​ថ្ងៃ។ តាម​នោះ​ដែរ ដើម្បី​បម្រើ​ឲ្យ​ការ​ថត​រឿង​របស់​ខ្លួន ស្រី​ស្អាត​អាយុ ៥៤​ឆ្នាំ​បាន​ជួល​ភូមិគ្រឹះ​តម្លៃ​៩​ម៉ឺន​ដុល្លារ​ក្នុង​១​ខែ​ដើម្បី​ស្នាក់​នៅ​ធ្វើ​ការ និង​លំហែ។ នាង​គ្រោង​នៅ​ដល់​ខែ​តុលា។ អាជ្ញាធរ​ហុងកុង​មិន​ទាន់​ចេញ​មុខ​ឆ្លើយ​នៅ​ឡើយ​ទេ ពី​មូលហេតុ​ដែល​ផ្ដល់​ឯកសិទ្ធិ​ដល់​តារា​សម្ដែង​ស្រី​នេះ មិន​ចាំ​បាច់​ធ្វើ​ចត្តាឡីស័ក ដែល​ធ្វើ​ឲ្យ​ប្រជាជន​ខឹង​ជា​ខ្លាំង៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;