របបតាលីបង់ ដាក់ឱសានវាទឱ្យទ័ពអាមេរិក និងអង់គ្លេស ត្រឹមថ្ងៃ៣១សីហា
- 2021-08-23 09:04:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របបតាលីបង់ ដាក់ឱសានវាទឱ្យទ័ពអាមេរិក និងអង់គ្លេស ត្រឹមថ្ងៃ៣១សីហា
ចន្លោះមិនឃើញ
របបតាលីបង់ បានកំណត់ឱ្យកងទ័ពអាមេរិក និងអង់គ្លេស ដកទ័ពឱ្យអស់ចេញពីអាហ្វហ្គានីស្ថាន ត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។
លោក Suhail Shaheen អ្នកនាំពាក្យក្រុមតាលីបង់ បានព្រមានពីផលវិបាកដែលនឹងកើតមានឡើង ប្រសិនបើលោកខាងលិចបន្តអូសបន្លាយពេលដកទ័ពចេញ។
លោកនិយាយដូច្នេះថា៖ «វាជាខ្សែបន្ទាត់ក្រហម។ ប្រធានាធិបតីបៃដិន ប្រកាសថា នៅថ្ងៃទី៣១សីហា ពួកគេនឹងដកទ័ពចេញទាំងអស់។ ដូច្នេះប្រសិនបើពួកគេពន្យារពេល មានន័យថា ពួកគេពន្យារពេលការគ្រប់គ្រង ក្នុងពេលដែលគ្មានការចាំបាច់អ្វីទាល់តែសោះ។ ប្រសិនបើអាមេរិក ឬអង់គ្លេស បន្ថែមពេលគ្រប់គ្រង ចម្លើយនោះគឺ ទេ។ បើមិនដូច្នោះ នឹងមានបច្ច័យអាក្រក់កើតឡើង»៕