ក្រសួងសេដ្ឋកិច្ច នឹងដំណើការ «ប្រព័ន្ធចុះបញ្ជីអាជីវកម្ម» ដំណាក់កាលទីពីរ នៅថ្ងៃទី១ ខែកញ្ញា
- 2021-08-25 05:51:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងសេដ្ឋកិច្ច នឹងដំណើការ «ប្រព័ន្ធចុះបញ្ជីអាជីវកម្ម» ដំណាក់កាលទីពីរ នៅថ្ងៃទី១ ខែកញ្ញា
ចន្លោះមិនឃើញ
«ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន» ដំណាក់កាលទី ២ នឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៩ ព្រឹក ដែលមានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ដូចនេះ សូមសាធារណជនទាំងអស់ មេត្តាតាមដានការផ្សាយផ្ទាល់ កុំបីអាក់ខាន។
សម្រាប់ដំណាក់កាលទីពីរ គ្រោងនឹងដំណើការនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២១ ប្រព័ន្ធនឹងពង្រីកវិសាលភាពគ្រប់ដណ្ដប់លើ ការស្នើសុំអាជ្ញាបណ្ណ ឬលិខិតស្នាមអនុញ្ញាតិផ្សេងៗតាមអនឡាញទៅតាមសកម្មភាពអាជីវកម្ម ពីក្រសួង-ស្ថាប័នជំនាញដែលមានតួនាទីត្រួតពិនិត្យផ្នែកបច្ចេកទេសតាមវិស័យ ក្នុងនោះក្រសួង-ស្ថាប័នជំនាញចំនួន៤ បានចូលរួមក្នុងការអភិវឌ្ឃដំណាក់កាលទីពីររួមមាន៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ រួមទាំង និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ៕