វ៉ាក់សាំង ២លានដូស​ដែល​មកដល់កម្ពុជាព្រឹកនេះ គឺ​ប្រើសម្រាប់ជាដូសជំរុញ ឬដូសទី៣

  • 2021-08-31 03:37:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹកថ្ងៃទី៣១សីហានេះ កម្ពុជា បាន​ទទួល​វ៉ាក់សាំង Sinovac ចំនួន​២លានដូស ដែល​ជាការបញ្ជាទិញ​របស់​រាជរដ្ឋាភិបាល សម្រាប់​ប្រើប្រាស់​ជាដូសជំរុញ ឬដូសទី៣ លើអ្នកចាក់ Sinovac និង Sinopharm គ្រប់២ដូសរួច។ នេះបើតាម​ការបញ្ជាក់​របស់​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល។

លោកស្រី បាន​ឱ្យដឹងថា មកដល់ពេលនេះ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​សរុបចំនួន ២៧លានដូសហើយ។ កម្ពុជា ក៏គ្រោងនឹងទិញវ៉ាក់សាំង Sinovac បន្ថែម ៥លានដូសទៀតផងដែរ ដែលនឹងមកដល់នៅខែកញ្ញាខាងមុខ។

គិតត្រឹមថ្ងៃទី៣០សីហា ២០២១ កម្ពុជា​បានចាក់ដូសទី៣ ឱ្យប្រជាជន​បានចំនួនជាង ៦១ម៉ឺននាក់ហើយ៕

អត្ថបទថ្មី
;