ការពិត​ កូរ៉េខាងជើង ចេះគិតគូរដល់គេ​អ៊ីចឹងសោះ បាន​ជា​មិនទទួល​យកវ៉ាក់សាំង​ Sinovac

  • 2021-09-02 06:36:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កូរ៉េខាងជើង បាន​បដិសេធ​មិនទទួលយក​វ៉ាក់សាំង​ Sinovac ចំនួន ៣លានដូសដែល​ជាជំនួយតាមរយៈ​កូវ៉ាក់។ នេះបើតាមការ​បញ្ជាក់​របស់​អង្គការយូនីសេហ្វ។

អ្នកនាំពាក្យ​យូនីសេហ្វ បាន​ឱ្យដឹងថា ក្រសួង​សាធារណៈ​កូរ៉េខាងជើង បាន​ស្នើឱ្យ​ផ្ទេរវ៉ាក់សាំង​ទាំងនោះ ទៅកាន់​ប្រទេស​ដែល​ខ្វះខាត​វ៉ាក់សាំងវិញ និងប្រទេសដែល​មានករណីឆ្លងកូវីដ១៩ កើនឡើង​ខ្លាំង។

យ៉ាងណាមិញ កូរ៉េខាងជើង​នឹង​បន្តទាក់ទងជាមួយ​កូវ៉ាក់ ដើម្បីទទួលវ៉ាក់សាំង​ក្នុងប៉ុន្មាន​ខែខាងមុខ។

គួររំលឹក​ថា កាលខែកក្កដា កូរ៉េខាងជើង​ក៏បាន​បដិសេធ​មិនទទួល​យកវ៉ាក់សាំង AstraZeneca ដោយបារម្ភ​ពីផលរំខាន​នៃ​វ៉ាក់សាំងនេះ។

មានការលើកឡើង​ដែរថា កូរ៉េខាងជើង​ មិនសូវជឿលើ​ប្រសិទ្ធភាព​វ៉ាក់សាំងចិន តែប្រទេសផ្តាច់ការ​នេះ ប្រើប្រាស់​វ៉ាក់សាំង​រុស្ស៊ី៕

ប្រភព៖ Sky News

អត្ថបទថ្មី
;