ស្ពានបេតុងថ្មី២កន្លែង ត្រូវបានសាងសង់ឡើងសម្រួលការធ្វើដំណើរ និងរំដោះទឹកជំនន់ពីតំបន់អង្គរ

  • 2021-09-06 03:29:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃនេះថា ក្រុមការងារបាននិងកំពុងសាងសង់សំណង់ស្ពានបេតុងថ្មីចំនួន២កន្លែង ជំនួសឱ្យស្ពានចាស់ដែលមានសភាពចាស់ទ្រុឌទ្រោម និងមានទំហំតូច។

ស្ពានទាំង២ រួមមានទី១ ស្ថិតនៅលើប្រឡាយរំដោះទឹកជំនន់ ក្នុងភូមិរហាល ឃុំដូនកែវ ស្រុកពួក មានទំហំ២៦ម៉ែត្រ ទទឹង៤ម៉ែត្រនិងទី២ ស្ថិតនៅចំណុចឆ្លងស្ទឹងព្រះស្រុក ក្នុងភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ដែលមានប្រវែង២២ម៉ែត្រ ទទឹង៤ម៉ែត្រ។

ស្ពានទាំង២នេះ ក្រៅពីមានសារៈសំខាន់ជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាជនក្នុងឃុំដូនកែវ និងឃុំល្វា វាក៏ជួយដល់ការគ្រប់គ្រងទឹកឱ្យមានប្រសិទ្ធភាព ក្នុងការរំដោះទឹកជំនន់ពីតំបន់អង្គរ ក្រុងសៀមរាប និងទីរួមស្រុកពួក ទៅស្ទឹងពួក និងស្ទឹងព្រះស្រុក ធ្លាក់ចុះទៅបឹងទន្លេសាប៕

អត្ថបទថ្មី
;