គ្រូចិនប្រាប់កូនក្រុមថា ប៉ះជប៉ុនយប់នេះ ត្រូវលេងឱ្យដូចវគ្គផ្តាច់ព្រ័ត្រ
- 2021-09-07 04:00:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូចិនប្រាប់កូនក្រុមថា ប៉ះជប៉ុនយប់នេះ ត្រូវលេងឱ្យដូចវគ្គផ្តាច់ព្រ័ត្រ
ចន្លោះមិនឃើញ
លោក Li Tie គ្រូជម្រើសជាតិចិន បានជំរុញឱ្យកូនក្រុមរបស់លោក ធ្វើយ៉ាងណាឱ្យខិតខំលេងដូចក្នុងវគ្គផ្តាច់ព្រ័ត្រ ពេលប៉ះជប៉ុន នៅវគ្គជម្រុះ World Cup 2022 យប់នេះ ដែលធ្វើឡើងនៅទឹកដីកណ្តាល ក្រុងដូហា។
លោកថ្លែងក្នុងសន្និសីទកាសែតម្សិលមិញយ៉ាងដូច្នេះថា៖ «យើងបានរៀបចំយ៉ាងល្អត្រៀមប្រកួតជាមួយជប៉ុន។ ខ្ញុំសង្ឃឹមថា កីឡាករអាចលេងក្នុងការប្រកួតនេះ ដូចក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយបញ្ចេញឱ្យអស់ពីសមត្ថភាព។ គ្មានអ្វីដែលឆ្ងល់ទេ ព្រោះជប៉ុនជាក្រុមដ៏ខ្លាំងបំផុតនៅអាស៊ី ខ្ញុំសង្ឃឹមថា ក្រុមទាំងមូល នឹងមានទឹកចិត្តក្លាហានហ៊ានលេងនឹងគូប្រកួតដ៏ខ្លាំងបែបនេះ»។
លោក Li បានអះអាងថា កីឡាករ៣រូបសំខាន់ៗដែលរបួសនោះ គឺមានសុខភាពប្រសើរឡើងវិញជិត ១០០% ហើយ ដែលអាចចូលរប្រកួតយប់នេះបាន។ លោកក៏រំពឹងដែរថា អ្នកគាំទ្រចិន នឹងចូលរួមទស្សនាដែលជាឱកាសសម្រាប់ក្រុមលោក បង្កើនស្មារតីប្រកួតជាមួយជប៉ុន៕