Apple កំណត់ថ្ងៃប្រកាសចេញ iPhone 13 ជាផ្លូវការហើយ

  • 2021-09-08 02:42:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Apple បានកំណត់ ថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះដើម្បីប្រារពព្រឹត្តិការណ៍ធំចុងឆ្នាំ Apple Event ដែលត្រូវនឹងម៉ោង ១២យប់ ថ្ងៃដដែលក្នុងប្រទេសកម្ពុជា។

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិទៅតាមរយៈអនឡាញនៅឯ Steve Jobs Theater បរិវេណ Apple Park ក្នុងទីក្រុង Cupertino រដ្ឋ California។

នៅក្នុងព្រឹត្តិការដ៏ពិសេសនេះគេរំពឹងទុកថា Apple នឹងប្រកាសចេញ iPhone 13 មានទម្រង់កាមេរ៉ាក្រោយខុសពីមុន ប្រើអេក្រង់ ProMotion គាំទ្រ refresh rate 120Hz មានទំហំផ្ទុកធំដល់ទៅ 1TB ទំហំថ្មធំជាងមុន និងបច្ចេកវិទ្យាសេវា mmWave 5G នឹងប្រើបន្ទះឈីប A15 bionic ផងដែរ។

មិនតែប៉ុណ្ណោះក៏នៅមាន Apple Watch 7 មានរូបរាងស៊ុមព័ទ្ធជុំវិញជ្រុងថ្មី និងអេក្រង់រាបស្មើ។ រួមទាំង iPad mini បំពាក់ឈីប A15 មានគែមអេក្រង់ខ្លី គ្មានប៊ូតុង Home និង iPad entry-level សម្រាប់ប្រើលើការងារស្រាលៗ ដែលនឹងបំពាក់ត្រឹមឈីប A13 ផងដែរ។

ក្រៅពីនេះ Apple អាចនឹងប្រកាសចេញ AirPods ជំនាន់ទី៣ ដែលមានរូបរាងដូចទៅនឹង AirPods Pro ប៉ុន្ដែមិនមានមុខងារ Active Noise Cancellation។

ដោយឡែកថ្ងៃ១៤ ខាងមុខនេះ គេរំពឹងទុកថា Apple នឹងកំណត់ថ្ងៃប្រកាសចេញ iOS 15, watchOS 8, tvOS 15, និង macOS Monterey ជាផ្លូវការ Official Public Version ផងដែរ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;