ជម្រុះ World Cup ៖ វៀតណាម ចាញ់ អូស្ត្រាលី អ្នកគាំទ្រតវ៉ាថា VAR បាល់ប៉ះដៃ ចាប់អត់ច្បាស់

  • 2021-09-08 04:34:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីយប់មិញនេះការប្រកួត​ជម្រុះ World Cup 2022 ប្រចាំតំបន់អាស៊ី ក្រុម វៀតណាម រងបរាជ័យក្រោមថ្វីជើង អូស្រ្ដាលី ដោយ​លទ្ធផល​ ០-១ នៅទីក្រុងហាណូយ។

ត្រង់ចំណុច បាល់ប៉ះដៃក្នុងប្រអប់
ក្រោយចប់ការប្រកួត អ្នកគាំទ្រក្រុម វៀតណាម ជជែកតវ៉ាលើបណ្ដាញសង្គម ត្រង់ចំណុចកំហុសបាល់ប៉ះដៃច្បាស់ៗ(ដូចរូប)បែរជាអាជ្ញាកណ្ដាលទៅពិនិត្យ VAR ច្រើនដងទៀតនៅតែមិនផ្តល់បាល់ពិន័យ១១ម៉ែត្រឲ្យក្រុមខ្លួន។ អ្នកខ្លះក៏សរសើរថា វៀតណាម ត្បិតថាចាញ់តែទម្រង់លេងល្អមើល សម្រុកខ្លាំងទៅលើ អូស្រ្ដាលី ។

ឆ្លងកាត់ពីរប្រកួតមកនេះ ក្រុមខ្លាំងអូស្ត្រាលី រកបានពេញ ៦ ពិន្ទុមិនទាន់របូតមួយគ្រាប់ណាសោះ ខណៈដែលក្រុម វៀតណាម និង ចិន មិនទាន់មានពិន្ទុរាប់នៅឡើយទេ។

សូមមើលវីដេអូខាងក្រោម៖

សូមមើលលទ្ធផលខាងក្រោម៖

ពូលA

-កូរ៉េខាងត្បូង ១ - ០ លីបង់

-ស៊ីរី ១ – ១ អារ៉ាប់រួម

-អ៊ីរ៉ាក់ ០ – ៣ អ៊ីរ៉ង់

ពូល B

-វៀតណាម ០ – ១ អូស្ត្រាលី

-ចិន ០ – ១ ជប៉ុន

-អូម៉ង់ ០– ១ អារ៉ាប៊ី សាអ៊ូឌីត ៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;