ក្រសួងទេសចរណ៍ ជូនដំណឹងពី “ការបញ្ចូលទិន្នន័យបុគ្គលិកក្នុងវិស័យទេសចរណ៍ដែលចាក់វ៉ាក់សាំង ទៅក្នុងប្រព័ន្ធ Telegram Bot

  • 2021-09-08 06:47:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជំរុញការស្តារឡើងវិញនៃវិស័យទេសចរណ៍ តាមរយៈការត្រៀមខ្លួនរួចរាល់សម្រាប់ការត្រៀមបើកបម្រើសេវាកម្មទេសចរណ៍ឡើងវិញជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាពេលខាងមុខ ក្រសួងទេសចរណ៍បានរៀបចំនូវប្រព័ន្ធ Telegram BOT ដែលតម្រូវឱ្យគ្រប់ម្ចាស់មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ ធ្វើការចុះឈ្មោះ និងបំពេញទិន្នន័យបុគ្គលិកកំពុងបម្រើការក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួនដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩រួចរាល់។

រូបតំណាង
សម្រាប់នីតិវិធីនៃការបញ្ចូលទិន្នន័យ គ្រប់ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវ៖

ទី១.ស្វែងរកកម្មវិធី Telegram និងស្វែងរកពាក្យ “ទិន្នន័យអ្នកបានចាក់វ៉ាក់សាំង ក្នុងវិស័យទេសចរណ៍” (ឬស្កេន QR Code ដែលមានភ្ជាប់) រួចចុច START រួចចុច SHARE ដើម្បីផ្តល់ព័ត៌មានលេខទូរស័ព្ទរបស់លោកអ្នកដល់ក្រសួងទេសចរណ៍។

ទី២.សូមចុចប៊ូតុង “បន្ថែម និងពិនិត្យទិន្នន័យ” ដើម្បីបញ្ចូលព័ត៌មានអាជីវកម្មរបស់ខ្លួន។

ទី៣.សូមចុចប៊ូតុង “បញ្ចូលព័ត៌មានបុគ្គលិក” ដើម្បីធ្វើការបំពេញព័ត៌មានផ្ទាល់ខ្លួនបុគ្គលិកកំពុងបម្រើការ និងប្រភេទវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលបានចាក់រួចរាល់។

ចុងក្រោយ សូមចុងប៊ូតុង “រួចរាល់”។

អត្ថបទថ្មី
;